កីឡា

គ្រូ Man City បង្ហើបការលំបាកមិនមានកីឡាករច្រើនក្នុងជំនួបទល់នឹង Man UTD យប់នេះ

image

អង់គ្លេស៖ លោក Pep Guardiola និយាយថា Man City មិនមានកីឡាករច្រើនចូលរួមនោះទេ សម្រាប់ការប្រកួត Carabao Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទល់នឹង Man UTD នៅយប់នេះ ដោយសារវិបត្តិកូវីដ១៩។

ក្រុមមេឃខៀវ បានអវត្តមានកីឡាករ៦រូប ក្នុងការប្រកួត Premier League ទល់នឹង Chelsea កាលពីថ្ងៃអាទិត្យ ប៉ុន្ដែក្រុមរបស់លោក Guardiola អាចយកឈ្នះក្រុមម្ចាស់ផ្ទះតោខៀវ ៣-១។

មុនការប្រកួតមកដល់នាយប់នេះ លោក Guardiola បាននិយាយថា៖ “យើងមិនមានកីឡាករច្រើននោះទេ។ លេងត្រឹម មួយ ទៅ ពីរប្រកួតមិនអីទេ ប៉ុន្ដែបើបន្ដលេងច្រើនប្រកួត ហើយអ្នកអាចប្រើកីឡាករតែ ១៤ ឬ ១៥នាក់ វានឹងកាន់តែពិបាក។ប៉ុន្ដែដូចគ្នាទៅនឹងគ្រប់គ្នានៅលើពិភពលោក យើងត្រូវតែកែប្រែជីវិតរបស់យើង ហើយនិងអាជីព ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ យើងមិនមានជម្រើសផ្លាស់ប្ដូរនោះទេ”។

លោកបានបន្តថា៖ “រឿងដែលសំខាន់គឺ កីឡាករជាសះស្បើយពីកូវីដបានល្អ ហើយកីឡាករដទៃព្យាយាមជៀសវាងតាមដែលអាចធ្វើទៅបាន”។

សូមបញ្ជាក់ថា កីឡាករក្រុមមេឃខៀវដល់ទៅ៦រូបបានធ្វើតេស្តវិជ្ជមានកូវីដ១៩ រួមមាន Eric Garcia, Gabriel Jesus, Kyle Walker និង Ederson Moraes  ផងដែរ ដែលសុទ្ធតែជាកីឡាករសំខាន់ៗ៕

ព័ត៌មានទាក់ទង...