ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ៖ ការបោះឆ្នោតនៅកម្ពុជានឹងប្រព្រឹត្តទៅដោយរលូននិងប្រជាធិបតេយ្យ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ គណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនប្រទេសមកពីសហគមន៍អឺរ៉ុបនិងអាស៊ីបានវាយតម្លៃថាការបោះឆ្នោតជ្រើសរើសដំណាងរាស្ត្រអាណត្តិទី៦នៅកម្ពុជានឹងប្រព្រឹត្តទៅដោយរលូនប្រកបដោយលទ្ធិប្រជាធិបតេយ្យសេរីពុហបក្ស។


ក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹងសម្តេចក្រឡាហោម ស ខេង នាពេលនេះគឺជុំវិញដំណើររៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ស្អែកនេះ។
នៅក្នុងជុំនួបនេះដែលគឺមានអ្នកសង្កេតការណ៍ចំនួន៣៧រូប មកពីអង្គការ ស្ថាប័នដូចជា៖


ទី១-អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ
ទី២- អង្គការសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ទី៣-ទ្វេភាគីជាមួយចិន
ទី៤-អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិក
ទី៥-ទ្វេភាគីជាមួយឥណ្ឌូនេស៊ី និងសមាគមឥស្លាមទាំងអស់
ទី៦-អង្គការសមាគនសភាអាស៊ី ទី៧-អង្គការសមាគមអន្តរសភាអាស៊ាន ទី៨-អង្គការអនាគត និងសន្តិសុខនៅអឺរ៉ុប ទី៩-អង្គការសមាគមសហប្រត្តិបត្តិការសៀងហៃ
ទី១០-ទេ្វភាគីជាមួយរុស្ស៊ី
ទី១១-គណកម្មាធិការបោះឆ្នោតម៉ាឌីវ ទី១២-សភាសង្គមស៊ីវិលសហព័្ធរុស្ស៊ី ទី១៣-ក្រុមយុវជន និងNGO អាស៊ី និងទី១៤-រដ្ឋសភាបារាំង។


ថ្លែងក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃនារសៀលថ្ងៃទី២៨កក្កដា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃ គណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសដំណាងរាស្ត្រអាណត្តិទី៦នៅកម្ពុជានឹងប្រព្រឹត្តទៅដោយរលូនប្រកបដោយលទ្ធិប្រជាធិបតេយ្យសេរីពុហបក្ស។
គណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិបញ្ជាក់ថា ការវាយតម្លៃនេះដោយ មើលឃើញផ្ទាល់ភ្នែកទាំងពេលឃោសនាបោះឆ្នោតឃើ់ញគណបក្សនយោបាយនានាបានធ្វើសកម្មភាពឃោសនាតាមច្បាប់បោះឆ្នោតដោយមិនមានការកៀបសង្កត់ ហើយនៅក្នុងថ្ងៃទី២៨កក្កដាមុនថ្ងៃបោះឆ្នោតមកដល់១ថ្ងៃនេះ ក៏ គណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិសង្កេតឃើញស្ថានការក្នុងប្រទេសកម្ពុជាល្អ មិនមានឃើញការដាក់ពង្រាយ កំលាំងប៉ូលិស ទាហានដើម្បីគំរាមកំហែងណាមួយដល់ដំណើរការបោះឆ្នោតនោះឡើយ។


ក្នុងជំនួបនោះ សម្តេចក្រឡាហោម ស ខេង ក៏បានជំរាបជូនគណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុតលើកការងារសន្តិសុខ សណ្តាប់ធ្នាប់ បង្កលក្ខណៈ អោយគណបក្សនយោបាយដែលចូលរួមបោះឆ្នោត ធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងកំឡុងពេលឃោសនានោះ ដោយសេរីតាមច្បាប់បោះឆ្នោត ដើម្បីអោយការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវយុត្តិធម៌ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ។សម្តេចក្រឡាហោម ស ខេង បញ្ជាក់ជូនភ្ញៀវថា ក្នុងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសដំណាងរាស្ត្រអាណត្តិទី៦នៅកម្ពុជានេះ លើការងារសន្តិសុខសណ្តាប់ធ្នាប់ អាចនិយាយបានថា មានលក្ខណៈល្អប្រសើរជាងកាលពីអាណត្តិមុនៗ៕


អត្ថបទ ÷ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation