ក្រុមអ្នកសង្កេតការណ៍អន្តរជាតិមកពី ៣៧ស្ថាប័នចូលជួបប្រធានព្រឹទ្ធសភាមុននឹងសង្កេតការណ៍បោះឆ្នោតនាថ្ងៃស្អែក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២:៣០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជា​​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន៣៧រូបសម្រាប់ ​បោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្ត នីតិកាលទី៦ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ 


តាមមន្ត្រីអ្នកនាពាក្យព្រឹទ្ធសភាបានឲ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹងសម្តេចប្រធានព្រឹទ្ធសភា មានចំនួន៣៧រូប មកពីអង្គការ ស្ថាប័នដូចជា៖


ទី១-អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ
ទី២- អង្គការសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី
ទី៣-ទ្វេភាគីជាមួយចិន
ទី៤-អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិក
ទី៥-ទ្វេភាគីជាមួយឥណ្ឌូនេស៊ី និងសមាគមឥស្លាមទាំងអស់
ទី៦-អង្គការសមាគនសភាអាស៊ី
ទី៧-អង្គការសមាគមអន្តរសភាអាស៊ាន
ទី៨-អង្គការអនាគត និងសន្តិសុខនៅអឺរ៉ុប
ទី៩-អង្គការសមាគមសហប្រត្តិបត្តិការសៀងហៃ
ទី១០-ទេ្វភាគីជាមួយរុស្ស៊ី
ទី១១-គណកម្មាធិការបោះឆ្នោតម៉ាឌីវ
ទី១២-សភាសង្គមស៊ីវិលសហព័ន្ធរុស្ស៊ី
ទី១៣-ក្រុមយុវជន និងNGO អាស៊ី និង
ទី១៤-រដ្ឋសភាបារាំង។


យោងតាមរបាយការណ៏ពីគជប​ នៅក្នុងដំណើការនៃការបោះឆ្នោតនឹងមានការចូលរួមពីអ្នកយកព័ត៌មានជាតិមកពីស្ថាប័នចំនួន៩៥ មានចំនួន១០២២នាក់,​អ្នកយកព័ត៌មានអន្តរជាតិមានចំនួន៦៦ស្ថាប័ន ចំនួន២១២នាក់,​ភ្នាក់ងារគណបក្សនយោបាយទាំងពេញសិទ្ធិនិងបម្រុង មានចំនួន ៧៩.៨៤៩នាក់​ រួមទាំងអ្នកសង្កេតការណ៏អន្តរជាតិចំនួនជាង៥០០នាក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation