កីឡា

គ្រូ Real Madrid អាចអវត្តមានការប្រកួតចុងសប្តាហ៍នេះ ក្រោយបានប៉ះពាល់អ្នកកើតកូវីដ១៩

image


អេស្ប៉ាញ៖ លោក Zinedine Zidane គ្រូបង្វឹក Real Madrid បានធ្វើការដាក់ខ្លួនដាច់ដោយឡែក ក្រោយពីលោកបានប៉ះពាល់ជាមួយអ្នកដែលធ្វើតេស្តវិជ្ជមានកូវីដ១៩។

ក្លិប Real Madrid មិនទាន់មានប្រតិកម្មបែបណាទេ ចំពោះការស្នើសុំដាក់ខ្លួនដាច់ដោយឡែករបស់លោក Zidane។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា លោក Zinedine Zidane បានដឹងថា ខ្លួនបានប៉ះពាល់ជាមួយអ្នកដែលចេញលទ្ធផលវិជ្ជមានកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយលោកក៏ស្នើសុំមិនចូលរួមការហ្វឹកហាត់របស់កីឡាករក្រុម Real Madrid សម្រាប់ជំនួបទល់នឹងក្រុម Osasuna នៅក្របខណ្ឌ La Liga នោះទេ។

ការរាយការណ៍បានបន្តដែរថា គ្រូបង្វឹកជនជាតិបារាំងរូបនេះ បានឆ្លងកាត់ការធ្វើតេស្តរកមេរោគ និងកំពុងរង់ចាំ លទ្ធផលត្រឡប់មកវិញ។
ដោយឡែក ក្របខណ្ឌ La Liga នឹងផ្តល់ការអនុញ្ញាតឱ្យបុគ្គលណាមួយដែលបានទាក់ទិននឹងជំងឺកូវីដ១៩ ឱ្យត្រឡប់មកកាន់ការងារវិញ បន្ទាប់ពីរូបគេបានដាក់ខ្លួនដាច់ដោយឡែក រយៈពេល៣ថ្ងៃ និង ធ្វើតេស្តចេញលទ្ធផលអវិជ្ជមានសិន ដែលនេះមានន័យថា លោក Zidane អាចនឹងអវត្តមានការប្រកួតចុងសប្តាហ៍នេះ៕