ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦
នៅមណ្ឌលវិទ្យាល័យវត្តកោះ ការិយាល័យលេខ០២៣១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨
ហើយនៅក្នុងការិយាល័យវិទ្យាល័យវត្តកោះនេះគឺមានការិយាល័យចំនួន១០ ពីការិយាល័០២២៩រហូតដល់០២៣៨ សំរាប់ប្រជាពលរដ្ឋដែលរស់នៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ដែលមានចំនួន៣០៨២នាក់ត្រូវមកបោះឆ្នោតនៅការិយាល័យនេះ។
នៅព្រឹកថ្ងៃបោះឆ្នោតនេះដែរប្រជាពលរដ្ឋពួកគាត់បានអញ្ជើញមកចូលរួមបោះឆ្នោតទាំងព្រឹកដោយទឹកមុខរីករាយគឺពួកគាត់មកឈរចាំបោះឆ្នោតមុនម៉ោងកំណត់តែម្តង និងសមត្ថកិច្ចជាច្រើនបានឈរយាមរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខនៅតាមមណ្ឌលនីមួយៗបានយ៉ាងល្អផងដែរ៕
អត្ថបទ ៖ ឃឹម វិសាល