ឯកឧត្តម ស៊ិក ប៊ុនហុក ៖ ចំនួនអ្នកទៅបោះឆ្នោតទូទាំងប្រទេស ៦,៧៤៤,៨៩៣នាក់ ស្មើនិង ៨០.៤៩ភាគរយ
| ព័ត៌មានជាតិ
SHARE

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា នេះ បានបិទបញ្ចប់ហើយ និងបានប្រព្រឹត្តទៅដោយរលូន គ្មានការគំរាមកំហែង និងមិនមានអ្វីកើតឡើងគួរអោយកត់សម្គាល់នោះទេ។
ប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតបានប្រមាណជាង ជាង៨០ភាគរយ លើចំនួនអ្នកមានឈ្មោះបោះឆ្នោតសរុបជាង៨លាននាក់។

នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
របាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញថា អ្នកទៅបោះឆ្នោតទូទាំងប្រទេសមានចំនួន ៦៧៤៤៨៩៣នាក់ ស្មើ៨០.៤៩ភាគរយ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការសរុបព្រឹត្តិការទូទៅនៃការបោះឆ្នោត
ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ក្រោមអធិបតីភាពឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប
នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ។

ឯកឧត្តមស៊ិក ប៊ុនហុក បានបញ្ជាក់ថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន មិនមានការរណខានទាំងសន្តិសុខ សុវត្ថិភាព។ អ្នកបានទៅបោះឆ្នោតទូទាំងប្រទេសមានចំនួន ៦៧៤៤៨៩៣នាក់ គិតជាភាគរយ៨០.៤៩% នេះ គឺជាជោគជ័យនេះ។
ហើយលទ្ធផលបឋមនឹងផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា។ ហើយលទ្ធផកផ្លូវការនឹងប្រកាសនៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ។



អត្ថបទ ៖ មួង សុវណ្ណារិទ រូបភាព ៖ ម៉ៅ រិទ្ធយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation