
យន្តហោះឥណ្ឌូណេស៊ីដែលធ្លាក់នោះបានជាប់ការត្រួតពិនិត្យបច្ចេកទេសដេីម្បីធ្វេីការហោះហេីរកាលពីខែមុន

សាច់រឿង៖រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ឥណ្ឌូណេស៊ីបាននិយាយនៅថ្ងៃអង្គារនេះថា យន្ដហោះដឹកអ្នកដំណេីររបស់ក្រុមហ៊ុនអាកាសចរណ៍ស្រីវីចាយ៉ា (Sriwijaya Air) ដែលបានធ្លាក់ចូលសមុទ្រកាលពីថ្ងៃសៅរ៍នោះ បានជាប់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសដេីម្បីធ្វេីការហោះហេីរកាលពីខែមុន។
យន្តហោះជើងហោះហើរលេខ SJ182 នោះដែលត្រូវបានផ្អាកការហោះហេីរនៅចន្លោះខែមីនា និង ខែធ្នូ ឆ្នាំមុនក្នុងពេលការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩ បានជាប់ការត្រួតពិនិត្យនៅថ្ងៃទី១៤ ខែធ្នូ។
យន្តហោះនេះបានធ្វេីការហោះហើរឡេីងវិញជាលេីកដំបូងនា ៥ថ្ងៃក្រោយមកដោយមិនមានអ្នកដំណើរជិះទេ បន្ទាប់មកក៏ដំណេីរការដឹកជញ្ជូនអ្នកដំណេីរនៅថ្ងៃទី២២ ខែធ្នូ។
ការរកឃើញបឋមក៏បានបង្ហាញផងដែរថា យន្ដហោះនេះនៅដំណើរការធម្មតា និង មិនមានខូចខាតកន្លែងណាមួយទេមុនពេលធ្លាក់។
សូមបញ្ជាក់ថា យន្តហោះដែលធ្លាក់នេះមានមនុស្ស ៦២នាក់នៅលើនោះនៅពេលដែលវាបានធ្លាក់ចូលសមុទ្រជ្វា។
មូលហេតុនៃការធ្លាក់នេះនៅមិនទាន់ដឹងនៅឡើយទេ ខណៈដែលក្រុមរុករកកំពុងព្យាយាមរកប្រអប់ខ្មៅទាំងពីររបស់យន្តហោះ៕
