ព័ត៌មានអន្តរជាតិ

ទិន្នន័យរបស់ប្រេស៊ីលបង្ហាញថាវ៉ាក់សាំងកូវីដ-១៩​ របស់ក្រុមហ៊ុន​ Sinovac របស់ចិនមានប្រសិទ្ធភាពតែ​ ៥០,៤%

image

សាច់រឿង៖យោងតាមលទ្ធផលចុងក្រោយដែលចេញផ្សាយដោយក្រុមអ្នកស្រាវជ្រាវ​ វ៉ាក់សាំងកូវីដ-១៩ មួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន​ ស៊ីណូវ៉ាក់​ (Sinovac) របស់ចិន ត្រូវបានរកឃើញថា​ មានប្រសិទ្ធភាព ៥០,៤% នៅក្នុងការសាកល្បងក្នុងប្រទេសប្រេស៊ីល។

លទ្ធផលនៃការសាកល្បងបានបង្ហាញថា​ វ៉ាក់សាំងនេះមានប្រសិទ្ធភាពតិចជាងទិន្នន័យដែលបានលើកឡើងកាលពីពេលមុន​ ដោយលើសកម្រិតប្រសិទ្ធភាព​ ៥០%​ដែលត្រូវបានកំណត់ដេីម្បីទទួលបានការអនុញ្ញាតឲ្យប្រេីប្រាស់តែបន្តិចបន្តួចប៉ុណ្ណោះ។ 

វ៉ាក់សាំងកូវីដ-១៩​ របស់ចិននេះគឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងចំនួនពីរដែលរដ្ឋាភិបាលប្រេស៊ីលគ្រោងនឹងប្រេីប្រាស់ដេីម្បីចាក់ឲ្យពលរដ្ឋខ្លួន។ 

ប្រទេសជាច្រើនរួមមានឥណ្ឌូណេស៊ី,​ តួកគី​ និងសិង្ហបុរី​ សុទ្ធតែបានបញ្ជាទិញវ៉ាក់សាំងរបស់ក្រុមហ៊ុន​ ស៊ីណូវ៉ាក់​ (Sinovac) របស់ចិននេះ។ 

សូមបញ្ជាក់ថា​ ប្រេស៊ីលគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩។

បច្ចុប្បន្ននេះ​ ប្រេស៊ីលមានអ្នកឆ្លងវីរុសកូវីដ-១៩​ ជាង៨លាននាក់​ ក្នុងនោះមានអ្នកស្លាប់ដោយសារវីរុសនេះជាង​ ២០ម៉ឺននាក់៕

ព័ត៌មានទាក់ទង...