សមាជិកនាវិកម្នាក់បានបាត់បង់ជីវិត និង១៤នាក់ទៀតកំពុងបាត់ខ្លួនបន្ទាប់ពីនាវាបូមខ្សាច់មួយគ្រឿងបានលិចនៅក្នុងដែនទឹកប្រទេសម៉ាឡេស៊ី
| ព័ត៌មានអន្តរជាតិ
SHARE

ឆ្មាំសមុទ្រម៉ាឡេស៊ីបាននិយាយថា កាលពីថ្ងៃពុធ នាវាបូមខ្សាច់មួយគ្រឿងបានលិចនៅក្នុងដែនទឹកប្រទេសម៉ាឡេស៊ីនៅក្នុងច្រកម៉ាឡាកា (Malacca) បណ្តាលឲ្យសមាជិកនាវិកម្នាក់បានបាត់បង់ជីវិត និង១៤នាក់ទៀតកំពុងបាត់ខ្លួន។


នាវាមួយគ្រឿងនោះមានផ្ទុកសមាជិកនាវិកចំនួន១៨នាក់ដែលរួមមានជនជាតិម៉ាឡេស៊ីម្នាក់, ឥណ្ឌូណេស៊ីម្នាក់ និងចិន១៦នាក់។ ហើយបើយោងតាមទីភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្ររបស់ប្រទេសម៉ាឡេស៊ី, នាវិកជនជាតិចិន៣នាក់ត្រូវបានជួយសង្គ្រោះ និងម្នាក់បានបាត់បង់ជីវិត។


ប្រតិបត្តិការស្វែងរកអ្នកដែលបានបាត់ខ្លួនកំពុងត្រូវបានធ្វើឡើង ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានរំពឹងថា ពួកគេកំពុងស្ថិតនៅលើនាវាដែលបានលិចនោះ ដោយសារតែមិនទាន់បានរកឃើញសាកសពណាមួយនៅខាងក្រៅនាវានៅឡើយទេ។


ស្របពេលជាមួយគ្នានោះ ក្រុមអ្នកមុជទឹកមកពីកងទ័ពជើងទឹក និងទីភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រម៉ាឡេស៊ីក៏ត្រូវបានរំពឹងថានឹងចូលរួមក្នុងប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះអ្នកកំពុងបាត់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះផងដែរ។
គួរបញ្ជាក់ថា នាវាដែលមានទង់ជាតិប្រទេសដូមីនីកនោះបានលិចនៅចម្ងាយជាង១៥គីឡូម៉ែត្រពីតំបន់ប៉ារីត ចាវ៉ា (Parit Jawa) ស្ថិតក្នុងរដ្ឋចូហ័រ (Johor) ភាគខាងត្បូងប្រទេសម៉ាឡេស៊ី៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation