ព័ត៌មានអន្តរជាតិ

មេដឹកនាំប្រឆាំងរុស្ស៊ីប្រកាសថានឹងត្រឡប់ទៅរុស្ស៊ីវិញនៅថ្ងៃអាទិត្យ

image

ម៉ូស្គូ៖ មេដឹកនាំប្រឆាំងក្នុងប្រទេសរុស្ស៊ីលោក អាឡិចស៊ី ណាវ៉ាល់នី (Alexei Navalny) បាននិយាយនៅថ្ងៃពុធនេះថា លោកនឹងវិលត្រឡប់ទៅប្រទេសរុស្ស៊ីវិញនៅថ្ងៃទី១៧ ខែមករា ខណៈដែលបច្ចុប្បន្នលោកកំពុងស្នាក់នៅក្នុងប្រទេសអាល្លឺម៉ង់។

សូមរម្លឹកថា លោក ណាវ៉ាល់នី (Navalny) ត្រូវបានដឹកតាមយន្តហោះទៅប្រទេសអាល្លឺម៉ង់ដើម្បីទទួលការព្យាបាលកាលពីខែសីហាបន្ទាប់ពីគាត់បានសន្លប់នៅលើយន្តហោះ ខណៈដែលអាល្លឺម៉ង់និងប្រទេសលោកខាងលិចផ្សេងទៀតនិយាយថាវាគឺជាប៉ុនប៉ងធ្វើឃាតដោយប្រើសារធាតុគីមីដែលគេហាមឃាត់។

អាជ្ញាធររុស្ស៊ីបានច្រានចោលរាល់ការជាប់ពាក់ព័ន្ធនៅក្នុងហេតុការណ៍នោះ។

លោក ណាវ៉ាល់នី បានសរសេរនៅលើគណនីអ៊ីនស្តាក្រាម (Instagram) ថាបច្ចុប្បន្នសុខភាពរបស់លោកបានត្រឡប់មកដូចដើមវិញស្ទើរតែទាំងស្រុងហើយ និងបាននិយាយថាវាគឺជាពេលដែលលោកត្រូវត្រឡប់ទៅរុស្ស៊ីវិញបើទោះបីជាលោកទទួលរងការគំរាមកំហែងចាត់វិធានការផ្លូវច្បាប់ក៏ដោយ៕

ប្រែសម្រួល៖ នីតា

ព័ត៌មានទាក់ទង...