ព័ត៌មានជាតិ

ប្រឡាយទឹកមួយកន្លែង​ក្នុងស្រុកខ្សាច់កណ្តាល​ត្រូវបានគេចាក់ដីលុបបាត់​ដោយមិនដឹងមូលហេតុ ​

image

អត្ថបទ៖ ​គិន ច័ន្ទពុទ្ធិ

កណ្ដាល៖ ប្រឡាយទឹកឈ្មោះ«ស្ពានតាហាប់» ស្ថិតក្នុងភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានគេចាក់ដីលុបបាត់នៅសល់តែបង្កាន់ដៃស្ពានកណ្តាលវាលដោយមិនដឹងមូលហេតុ ខណៈអភិបាលស្រុកមិនទាន់អាចបញ្ជាក់ពីមូលហេតុ។ 

យោងតាមការបញ្ជាក់ពីពលរដ្ឋដែលរស់នៅទីនោះផ្ទាល់ បានថ្លែងប្រាប់CNCថាចំពោះការចាក់ដីលុបប្រឡាយមួយនេះគឺកើតឡើងមួយរយៈពេលមកហើយ រហូតចាក់លុបបាត់ផ្ទៃប្រឡាយមួយចំហៀងផ្លូវកៅស៊ូ​ ដោយបន្សល់ទុកបង្កាន់ដៃស្ពានតាហាប់នៅកណ្តាលវាលតែម្តង ហើយចំពោះការចាក់ដីលុបប្រឡាយនេះ។ ប្រភពដដែលបានបន្ថែមថា មាន ក្រុមហ៊ុនមួយឈ្មោះ មហារដ្ឋា ជាអ្នកចាក់លុប។

ទាក់ទងនឹងបញ្ហាចាក់ដីលុបប្រឡាយនេះក្រុមការងារCNCបានទំនាក់ទំនងសុំការបំភ្លឺពីលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល ដោយ​លោក​បានទទួលស្គាល់ថាពិតជាមានការចាក់ដីលុបប្រឡាយនេះមែន  ប៉ុន្ដែចំពោះសំណួរថា«តើមកពីមូលហេតុអ្វីទើបចាក់ដីលុប?» លោកអភិបាលស្រុកមិនបានបញ្ជាក់នោះទេ ដោយប្រាប់ថាជាប់រវល់រួចក៏បិទទូរស័ព្ទតែម្តង៕

ព័ត៌មានទាក់ទង...