ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់វាយប្រហារផ្ទះពលរដ្ឋជាច្រើនខ្នងនៅក្រុងសំរោង

image

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧត្តុនិយម បានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋ ចំនួន ០៥ ខ្នង បានរងការខូចខាតយ៉ាងដំណំ ដោយសារភ្លៀងធ្លាក់មួយមេ លាយឡំជាមួយខ្យល់កន្ត្រាក់ វាយប្រហារមកលើសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ។

សូមជំរាបថា បើយោងតាមបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានីខេត្ត បង្ហាញថា នៅថ្ងៃនេះខេត្តឧត្តមានជ័យ មានភ្លៀងធ្លាក់ទូទាំង ៥ក្រុងស្រុក ក្នុងបរិមាណ ១០ ទៅ ៤០ មីលីម៉ែត្រ៕