ព័ត៌មានអន្តរជាតិ

ហាងស្ប៉ានៅអេហ្ស៊ីបផ្តល់សេវាម៉ាស្សាបែបថ្មីដោយសត្វពស់

image

គែរ៖ ហាងស្ប៉ាមួយកន្លែងនៅក្នុងរដ្ឋធានីគែរ ប្រទេសអេហ្ស៊ីបមានផ្តល់សេវាកម្មថ្មីមួយសម្រាប់ភ្ញៀវគឺការម៉ាស្សាដោយសត្វពស់នៅលើខ្នងនិងមុខ។

ម្ចាស់ហាងស្ប៉ាបាននិយាយថា ការម៉ាស្សាម្តងមានរយៈពេល៣០នាទីដោយប្រើសត្វពស់ថ្លាន់ឬសត្វពស់ដែលគ្មានពិសចំនួន២៨ប្រភេទទៀត។

ភ្ញៀវជាច្រើនបាននិយាយថា ការម៉ាស្សាដោយសត្វពស់បានជួយពួកគេបង្កើនទំនុកចិត្តលើខ្លួនឯងព្រមទាំងមានអារម្មណ៍ធូរស្រាលក្នុងខ្លួន។

ម្ចាស់ហាងស្ប៉ា សាហ្វវ៉ាត់ សេដគី (Safwat Sedki) បានឲ្យដឹងទៀតថា ការម៉ាស្សាបែបនេះក៏អាចជួយកាត់បន្ថយការឈឺចាប់សាច់ដុំនិងសន្លាក់បានផងដែរដោយសារវាធ្វើឲ្យចរន្តឈាមរត់បានស្រួលនិងជួយបញ្ចេញអ័រម៉ូនអង់ដូហ្វ៊ីន (Endorphin) ដែលជួយឲ្យយើងមានអារម្មណ៍ល្អ។

គួរបញ្ជាក់ថា ដំបូងឡើងហាងស្ប៉ានេះបានផ្តល់សេវាកម្មម៉ាស្សាដោយសត្វពស់ដោយឥតគិតថ្លៃចំពោះអ្នកដែលចង់សាកល្បង ប៉ុន្តែឥលូវនេះមានតម្លៃជិត៧ដុល្លារអាមេរិកក្នុងរយៈពេល២០ឬ៣០នាទី៕

ប្រែសម្រួល៖ នីតា

ព័ត៌មានទាក់ទង...