កីឡា

Juventus យកឈ្នះក្រុម Geona បន្តឡើងវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Coppa Italia 

image

អ៊ីតាលី៖ Juventus បានបន្តឡើងវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Coppa Italia បន្ទាប់ពីយកឈ្នះ Genoa ដោយលទ្ធផល ៣ទល់នឹង២។

ខ្សែបម្រើ Dejan Kulusevski បានរកគ្រាប់នាំមុខ សម្រាប់ក្រុមសេះបង្កង់ ក្រោយកែលបាល់បាន២នាទី ក្នុងកីឡដ្ឋាន Allianz Stadium។ Dejan Kulusevski វ័យ២០ឆ្នាំដដែល ក៏បានបញ្ចូនបាល់ឱ្យ Alvaro Morata ដើម្បីទម្លាយសំណាញ់ទី១គ្រាប់ទៀត នៅនាទី២៣។ យ៉ាងណាមិញ ៥នាទីក្រោយមក កីឡាករ Lennart Czyborra បានតែតបញ្ចូលទីតាម១គ្រាប់ឱ្យក្រុម Genoa វិញ ដែលធ្វើឱ្យវគ្គទី១បញ្ចប់ដោយលទ្ធផលជាបណ្តោះអាសន្ន ២-១។

លទ្ធផលស្មើគ្នាក៏បានកើតឡើង ពេលការប្រកួតឈានដល់នាទី៧៤នៃវគ្គទី២ ដោយកីឡាករ Filippo Melegoni ជាអ្នករកគ្រាប់បាល់ឱ្យ Genoa។ លទ្ធផល ស្មើគ្នា ២-២ បានបន្តដល់ចប់ម៉ោងធម្មតានិងឈានដល់ការថែមម៉ោង១៥នាទី២ដង។នាទី១០៥ខ្សែបម្រើវ័យ២១ឆ្នាំ Hamza Rafia បានក្លាយជាវីរបុរស ដោយបានរកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមដឹកនាំដោយលោក Andrea Pirlo។

ចំពោះការឡើងទៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Coppa Italia នេះដែរ ក្រុម Juventus នឹងរងចាំជួបអ្នកឈ្នះរវាងក្រុម Sassuolo និង SPAL ដែលនឹងធ្វើការប្រកួតគ្នានៅយប់នេះ៕

ព័ត៌មានទាក់ទង...