ក្រុមអ្នកសង្កេតការណ៏ជាតិ ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ មានលក្ខណៈសេរីត្រឹមត្រូវយុត្តិធម៌
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ខែកក្កដានេះ នៅសណ្ឋាគារសូហ្វីតែល មានសន្និសីទកាសែតរបស់ក្រុមអ្នកសង្កេតការណ៏ជាតិក្នុងដំណើរការបោះឆ្នោតសាកលឆ្នាំ ២០១៨ កាលពីថ្ងៃទី២៩ខែ កក្កដា។
ក្រុមអ្នកសង្កេតការណ៏ជាតិក្នុងដំណើការ បោះឆ្នោតសាកលឆ្នាំ ២០១៨ កាលពីថ្ងៃទី២៩ ខែ កក្កដា ជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦ គឺមានអង្គការជាតិ ចូលរួមចំនួន ៩៣ អង្គការសមាគម និងមានសមាជិកសង្កេការណ៏ចំនួនជាង ១០០០នាក់នៅតាមមណ្ឌលបោះឆ្នោតទូទាំង ២៥ រាជធានី-ខេត្ត។

នៅក្នុងឱកាសសន្និសីទកាសែតនោះ លោកជុន វិចិត្រ ប្រធានអង្គការជំនួយអភិវឌ្ឍន៏និងសន្តិភាពមានប្រសាសន៏ បញ្ជាក់ថា អង្គការជំនួយអភិវឌ្ឍន៏និង សន្តិភាព បានចុះសង្កេតការតាមការិយាល័យមួយចំនួននៅខេត្តតាកែវសង្កេតឃើញថា ប្រជាពលរដ្ឋ មានការចូលរួមបោះឆ្នោតយ៉ាងផុលផុស។ គណកម្មការរៀបចំ ការបោះឆ្នោតបានអនុវត្ត យ៉ាងត្រឹមត្រូវតាមច្បាប់បោះឆ្នោត និងការរាប់សន្លឹកឆ្នោតមានការចូល រួមពិនិត្យពីសំ ណាក់អ្នកសង្កេតការណ៏ជាតិអន្តរជាតិនិង អ្នកសារព័ត៌មាន ក្នុងការវេចខ្ចប់សន្លឹកឆ្នោត។ហើយដំណើរការបោះ ឆ្នោតប្រព្រឹត្តទៅក្នុងតម្លាភាព សេរីយុត្តិធម៌ ត្រឹមត្រូវក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។

ក្រៅពីនេះ តំណាងអង្គការភ្នំស្រីបាន លើកឡើងថា អង្គការខ្លួន បានចូលរួមសង្កេតាការណ៏បោះឆ្នោតនៅខេត្តកំពង់ចាម ស្ទឹងត្រែងបានវាយតម្លៃថាការបោះឆ្នោតមានបរិយាកាសស្ងប់ស្ងាត់ល្អ គ្មានការគំរាមកំហែង សេរីយុត្តិធម៌ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពី ថ្ងៃទី២៩ខែកក្កដា ប្រជាពលរដ្ឋមានឆន្ទះទៅបោះឆ្នោតជាង៨២% ទូទាំងប្រទេស។

ចំណែកឯតំណាងអ្នកសង្កេតការណ៏មកពីសមាគមនិស្សិតបញ្ញាវ័ន្តអាស៊ាន បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៨០% បានប្រើប្រាស់សិទ្ធិ របស់ខ្លួន ចេញទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨នេះ ហើយវាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦បានប្រព្រឹត្តទៅដោយ សេរី យុត្តិធម៌ ត្រឹមត្រូវនិងតម្លាភាព គ្មានអំពើហិង្សាគំរាមកំហែងខាងនយោបាយឡើយ។



អត្ថបទ ៖ វងសុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation