ទឹកប្រាក់​ ១០ម៉ឺនដុល្លារ ត្រូវបានកម្ពុជាប្រគល់ជំនួយរដ្ឋាភិបាលលាវជាមនុស្សធម៌ជួយដល់ជនរងគ្រោះពីបាក់រលំទំនប់វារីអគ្គិសនី
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដានេះនៅទីស្ដីការក្រសួង ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ តំណាងឲ្យឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រគល់ជូនឯកឧត្តម ប្រាសិទ្ធ សាយ៉ាសិទ្ធ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា នូវជំនួយមនុស្សធម៌ដែលមានទឹកប្រាក់ ១០០,០០០ ដុល្លារ(ដប់ម៉ឺនដុល្លារអាមេរិក) ផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ សម្រាប់ជនរងគ្រោះដោយមហន្តរាយទឹកជំនន់បង្កឡើងដោយការរលំបាក់ទំនប់វារីអគ្គិសនី សេពៀន សេណាំណូយ (Xepien Xenamnouy) នៅក្នុងខេត្តអាតាពើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ។

សូមរំលឹកថា មុននឹងឈានដល់ការផ្តល់ជំនួយមនុស្សធម៌នេះ កាលពីថ្ងៃទី ២៦ កក្កដាកន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតរំលែកទុក្ខពីជូនចំពោះឯកឧត្ដម Thongloun SISOULITH នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតលាវ ដោយបានសម្តែងនូវមរណទុក្ខនិងរំលែកទុក្ខចំពោះហេតុការណ៍នៃការដួលរលំទំនប់វារីអគ្គិសនី ដែលបានសម្លាប់ជីវិតពលរដ្ឋឡាវនិងមានពលរដ្ឋបាត់ខ្លួនជាច្រើននាក់នោះ។ 

សូមជម្រាបថា ការបាក់ទំនប់វារីអគ្គិសនីសេពាន-សេណាំណយ នៅខេត្តអាត់តាពើ ភាគខាងត្បូងប្រទេសលាវ បានធ្វើឱ្យប្រជាជនប្រមាណជាង ៧,០០០នាក់ កំពុងរស់នៅក្នុងជម្រកបណ្តោះអាសន្នក្រោយលំនៅស្ថានរបស់ពួកគេលិចលង់ ខណៈដែលសោកនាដកម្មនេះ បានសម្លាប់មនុស្សជិត ៣០នាក់ ហើយ ជាង១០០នាក់ទៀតកំពុងបាត់ខ្លួន និងធ្វើឱ្យខូតខាតហេដ្ឋារចនាសម្ពន្ធ័ស្មើនឹងប្រាក់រាប់លានដុល្លា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation