កម្ពស់ទឹកទន្លេមេគង្គលើ ហក់ឡើងហួសកម្រិតអាសន្នព្រមៗគ្នា កំលុងពីថ្ងៃទី ០៣ ដល់ ០៥ សីហា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ ក្រសួងធនធាននិងឧតុនិយមបានប្រកាសនៅថ្ងៃ៣០ កក្កដានេះថា យោងតាមការព្យាករអាកាសធាតុ និងស្ថានភាពទឹក ជំនន់ទន្លេមេគង្គលើរួចមក បង្ហាញថា ដោយសារតែមានភ្លៀងធ្លាក់ជាបន្តបន្តាប់ក្នុងកម្រិតមធ្យមទៅច្រើន នៅតាមតំបន់ទន្លេ មេគង្គនៅក្នុងប្រទេសថៃ និងលាវ បានបង្កឱ្យទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជានឹងបន្តកើនឡើងខ្លាំងក្នុងរយៈពេល ២ ទៅ ៣ថ្ងៃ បន្ថែមទៀត។


តាមរយៈការព្យាករក្រសួងធនធានទឹកនិងឧតុនិយម ឱ្យដឹងថា នៅថ្ងៃទី៣ សីហា ទឹកទន្លេខេត្តស្ទឹងត្រែងនឹងកើនឡើង ខ្ពស់ហួសកម្រិតប្រុងប្រយ័ត្ន ហើយនៅថ្ងៃទី ៤សីហាទឹកទន្លេខេត្តក្រចេះនឹងកើនឡើងខ្ពស់ហួសកម្រិតប្រុងប្រយ័ត្ន ខណៈដែល នៅថ្ងៃទី ៥សីហាខាងមុខ ទឹកទន្លេ ខេត្តកំពង់ចាម ក៏នឹងកើនឡើងខ្ពស់ហួសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នដូចគ្នា។


ជាមួយនឹងស្ថានភាពបែបនេះ ក្រសួងធនធានទឹកបានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បង្កើនការប្រុងប្រយត្ន័ខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដេលអាចកើតមានឡើងជាយថាហេតុ៕ (អត្ថបទ៖ អោម ចែតច័ន្ទណារ៉ា)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation