សន្តិសុខសង្គម

ការបង្កសំឡេងរំខានដោយយានយន្ដគ្រប់ប្រភេទ នឹងប្រឈមមុខចំពោះច្បាប់

image


ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំស្ដីពីការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ ដោយណែនាំឱ្យអាជ្ញាធរលុបបំបាត់ចំពោះការកែច្នៃបំពង់ស៊ីម៉ាំង ដែលបង្កភាពរំខានដល់អារម្មណ៍ប្រជាពលរដ្ឋ។

តាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កម្រិតសំឡេងដែលបានកំណត់ដោយច្បាប់ មានដូចខាងក្រោម៖

ចំពោះម៉ូតូស៊ីឡាំង ក្រោម១២៥សេសេ មិនត្រូវឱ្យសំឡេងលើសពី ៨៥ dB(A)។ ចំណែកស៊ីឡាំងលើសពី១២៥សេសេ មិនត្រូវឱ្យលើសពី ៩០ dB(A)ឡើយ។

ចំពោះរថយន្តគ្រួសារ និងរថយន្តដែលមានទម្ងន់សរុបអតិបរមាមិនលើសពី៣,៥តោន មិនត្រូវឱ្យលើសពី 103dB(A)ទេ។ រថយន្តដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន និងកម្លាំងម៉ាស៊ីនមិនលើស ១៥០KW មិនត្រូវឱ្យលើសពី ១០៥ dB(A) ផងដែរ។ ដោយឡែក រថយន្តដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន និងមានកម្លាំងម៉ាស៊ីលើសពី ១៥០xw មិនត្រូវឱ្យលើសពី ១០៧ dB(A) ឡើយ។ រីឯ រថយន្តស្ទូច និងរថយន្តបំពាក់ឧបករណ៍ពិសេស មិនត្រូវឱ្យលើសពី ១១០ dB(A) នោះទេ។

ក្នុងករណីបន្តលបលួចកែច្នៃ អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ចំពោះបុគ្គលដែលមិនអនុវត្តតាមសេចក្ដីណែនាំនេ


ព័ត៌មានទាក់ទង...