សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះ ពលរដ្ឋ ១ខ្នង និងបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន

image


អត្ថបទ៖ កែម ចិន្តា

កំពង់ធំ៖ អគ្គិភ័យ លេបត្របាក់ផ្ទះប្រជាពលរដ្ឋ១ខ្នង ដែលមានទំហំ៥×១០ម៉ែតឆេះក្លាយជាផេះផង់ និងទ្រព្យសម្បត្តិអស់ជាច្រើន និងលោកយាយវ័យចំណាស់ម្នាក់ នៅក្នុងផ្ទះ សឹងអស់ជីវិត តែសំណាងល្អកូនជួយសង្គ្រោះទាន់។

ហេតុការណ៍នេះបានកើតឡើងស្ថិតនៅភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

ម្ចាស់ផ្ទះអ្នកស្រី គល់ រិន្ទ អាយុ៥១ បានឲ្យដឹងថា អ្នកស្រីកំពុងតែធ្វើកិច្ចការខាងក្រោមផ្ទះស្រាប់តែឮស្នូរ ផ្ទុះ និងឃើញអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅលើផ្ទះ អ្នកស្រីក៏ស្ទុះស្ទាទៅត្រកងដៃម្តាយរបស់ខ្លួនដែលមានវ័យចំណាស់អាយុ៩៤ឆ្នាំ ចេញពីក្រោមផ្ទះ ហើយខំស្រែកឆោឡោហៅអ្នកជិតខាងរបស់ខ្លួនមកជួយ។

លោកនាយប៉ុស្តិ៍ប្រាសាទបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានភ្លាមៗ លោកបានសហការជាមួយអធិការដ្ឋាននគរបាលស្រុកសន្ទុក ដឹកនាំកម្លាំងដោយលោក ស៊ីវ វណ្ណា អធិការរងស្រុក ក្នុងនោះឃើញរថយន្តពន្លត់អគ្គិភ័យមកជាបន្ទាន់។ ជាអកុសលរថយន្តពន្លត់អគ្គិភ័យមិនអាចជួយទាន់ពេលវេលានោះបានទេ ដោយសារភ្លើងឆេះផ្ទះលឿន ពេក។

លោកនាយប៉ុស្តិ៍បានឲ្យដឹងទៀតថា ជាបឋម ទ្រព្យសម្បត្តិ ត្រូវបានអគ្គិភ័យបំផ្លាញ រួមមាន ប្រាក់រៀល ១លានរៀល ម៉ាស៊ីមបូមទឹក ១គ្រឿង កង្ហារ ៥គ្រឿង ស្រូវអង្ករ និងទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀត៕


ព័ត៌មានទាក់ទង...