កីឡា

កីឡាករបារាំង Aurelien Fontenoy បង្កើតកំណត់ត្រាជិះកង់តាមជណ្តើរ ឡើងអគារកម្ពស់ ៣៣ ជាន់

image


បារាំង៖ កីឡាករ Aurelien Fontenoy ដែលជាជើងឯកជិះកង់តាមជម្រាលភ្នំ បានទទួលជោគជ័យក្នុងការបង្កើតកំណត់ត្រាថ្មីមួយ គឺការជិះកង់តាមកាំជណ្តើរឡើងដល់កំពូលអគារ៣៣ជាន់។

ការសាកល្បងនេះត្រូវធ្វើឡើងនាអគារ Trinity Tower កម្ពស់១៤០ម៉ែត្រ ដែលស្ថិតនាទីក្រុងប៉ារីស ប្រទេសបារាំង ដោយរូបគេត្រូវជិះតាមកាំជណ្តើរដែលមានចំនួន៧៦៨កាំ។ អ្វីដែលជាការពិបាក នោះគឺ Aurelien Fontenoy មិនអាចទម្លាក់ជើងចេញពីឈ្នាន់កង់នោះឡើយ។ ទោះជាយ៉ាងណា កីឡាករបារាំងរូបនេះ នៅតែអាចឆ្លងផុតឧបសគ្គទាំងអស់នោះ និងឡើងទៅដល់កំពូលអគារដោយជោគជ័យ ដោយប្រើពេលអស់ ៣០នាទី។

បង្ហាញចំណាប់អារម្មណ៍រីករាយរបស់ខ្លួន Aurelien Fontenoy បានឱ្យដឹងថា៖ “វាជារឿងពិបាកខ្លាំងណាស់ ប៉ុន្តែរូបគេបានហ្វឹកហាត់ការជិះកង់ឡើងជណ្តើរបែបនេះជានិច្ច។ ចំពោះថវិកាទទួលបានពីកម្មវិធីនេះ រូបគេនឹងយកបរិច្ចាគឱ្យមូលនិធិសប្បុរសធម៌ជួយកុមារ ដែលមានជំងឺធ្ងន់ធ្ងរ"៕