ប្រធានាធិបតីប៉េរូលោក ផេដ្រូ ប៉ាប្លូ ខាក់ហ្ស៊ីនស្គី ស្នើសុំលាលែងពីតំណែងបន្ទាប់ពីមានរឿងអាស្រូវទិញសន្លឹកឆ្នោត
| ព័ត៌មានអន្តរជាតិ
SHARE


កាលពីថ្ងៃពុធ ប្រធានាធិបតីប៉េរូលោក ផេដ្រូ ប៉ាប្លូ ខាក់ហ្ស៊ីនស្គី (Pedro Pablo Kuczynski) បានផ្តល់សំណើសុំលាលែងពីតំណែងទៅសភាបន្ទាប់ពីមានរឿងអាស្រូវពាក់ព័ន្ធនឹងការទិញសន្លឹកឆ្នោត។
លោកបានបដិសេធចំពោះរឿងអាស្រូវនោះ ប៉ុន្តែបាននិយាយថា លោកចុះចេញពីតំណែងដោយសារមិនចង់ឲ្យក្លាយជាឧបសគ្គនៅក្នុងការអភិវឌ្ឍប្រទេស។


ក្រោយមក មេដឹកនាំគណបក្សនៅក្នុងសភាបានយល់ព្រមទទួលយកសំណើនៃការលាលែងពីតំណែងរបស់លោក ខាក់ហ្ស៊ីនស្គី (Kuczynski) ហើយនៅថ្ងៃព្រហស្បតិ៍នេះ សភាដែលត្រូវបានគ្រប់គ្រងដោយបក្សប្រឆាំងនឹងបោះឆ្នោតសម្រេចជាផ្លូវការ។
គួរបញ្ជក់ថា សម្ពាធបានកើនឡើងបន្ទាប់ពីមានការលេចចេញនូវវីដេអូមួយដែលសម្ព័ន្ធមិត្តរបស់លោក ខាក់ហ្ស៊ីនស្គី (Kuczynski) បានផ្តល់ប្រាក់រង្វាន់ទៅឲ្យក្រុមអ្នកនយោបាយបក្សប្រឆាំង នៅពេលដែលពួកគេបានបោះឆ្នោតគាំទ្ររូបលោក។


ប៉ុន្តែនៅក្នុងការថ្លែងសុន្ទរកថាមួយទៅកាន់ប្រជាជាតិ, លោក ខាក់ហ្ស៊ីនស្គី (Kuczynski) បាននិយាយថា វីដេអូនោះត្រូវបានគេកែសម្រួលដើម្បីចោទប្រកាន់លោក។
យោងតាមរដ្ឋធម្មនុញ្ញប្រទេសប៉េរូ, អនុប្រធានាធិបតីទី១លោក ម៉ាទីន វីស្ការ៉ា (Martin Vizcarra) នឹងក្លាយជាប្រធានាធិបតីស្តីទី៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation