Update News : ទឹកទន្លេមេគង្គខេត្តក្រចេះ បន្តកើនកាន់តែកៀកកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នហើយ
| ព័ត៌មានជាតិ
SHARE

ក្រចេះ ៖ នៅវេលាថ្ងៃត្រង់នេះ ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានបន្តកើនឡើងកៀកនឹងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នហើយ ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានបន្តកើនឡើងកៀកនឹងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នហើយ។

ក្រសួងធនធានទឹកនិងឧត្តុនិយម បានបញ្ជាក់ថា មកដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានបន្តកើនឡើងដល់កម្ពស់ ២១,៥៦ ម ហើយ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២ ម) ។ ពេលនេះ ទឹកបានលិចចូលតំបន់ទំនាបមួយចំនួននៅតាមដងទន្លេក្នុងខេត្ត ជាបណ្តើរៗហើយ ។

សូមជំរាបថា ដើម្បីឆ្លើយតបនឹងបញ្ហាទឹកជំនន់ទន្លេមេគង្គ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ ឯ.ឧ វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយថ្នាក់ខេត្តក្រចេះ នឹងដឹកនាំកិច្ចប្រជុំ គណៈកម្មការគ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ខេត្ត ដើម្បីពិភាក្សាគ្នាស្ដីពីការត្រៀមបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយដោយទឹកជំនន់ទន្លេ មេគង្គ ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា បើតាមការព្យាករណ៏ពីក្រសួងធនធានទឹក និងឧតុនិយម គឺកម្ពស់ទឹកទន្លេមេគ្គក្រចេះ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ខាងមុខ នឹងអាចកើនឡើងដល់កម្ពស់ ២២.១៥ម៉ែត្រ លើសកម្ពស់ប្រកាសអោយប្រុងប្រយ័ត្ន ដែលមានកម្ពស់ត្រឹមតែ២២ម៉ែត្រនោះ។

ជាមួយគ្នានេះគណៈកម្មាធិការគ្រប់គ្រង់គ្រោះ មហន្តរាយ ថ្នាក់ខេត្តក្រចេះ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តនិងរស់នៅតាមដងទន្លេ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់ទន្លេមេគង្គ។ ហើយបានអំពាវនាវឱ្យកងកម្លាំងទាំង៣ប្រភេទត្រៀមប្រចាំការ ដើម្បីជួយជម្លៀស ប្រជាពលរដ្ឋ និងសត្វពាហនៈរកទីទួលសុវត្ថិភាព៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation