ព័ត៌មានជាតិ

ពលរដ្ឋប្រមាណ ១០០គ្រួសារ បានប្រកបមុខរបរលក់នំក្រឡាន តាមដងផ្លូវជាតិ៦២ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ 

image

អត្ថបទ ៖ កែម ចិន្តា 

កំពង់ធំ៖ ពលរដ្ឋ ប្រមាណ ១០០គ្រួសាររស់នៅតាមបណ្តោយផ្លូវជាតិលេខ៦២ ឆ្ពោះទៅកាន់ខេត្តព្រះវិហារ ក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបង្កើតមុខរបរបន្ថែម គឺ ដុត និងលក់នំក្រឡាន ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ក្រៅពីធ្វើស្រែចម្ការ។

ពលរដ្ឋដែលជាអ្នកលក់នំក្រឡាន បានឱ្យដឹងថា ចំពោះនំក្រឡាន ១កំណាត់បំពង់ឬស្សី តាមទំហំតូច-ធំ សករួចជាស្រេច មានតម្លៃចាប់ពី ១០០០៛ ២០០០៛ ៣០០០៛ និង៥០០០៛។ ចំពោះ ការរកកម្រៃ ពីការលក់នំក្រឡានដ៏ឆ្ងុញឆ្ងាញ់របស់ឃុំខាងលើនេះ គឺទទួលបានចាប់ពី ៥ម៉ឺនរៀល ទៅ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ។

ពលរដ្ឋ ដែលចាប់មុខរបរនេះ បានប្រាប់ CNC ស្រដៀងៗគ្នាថា ការលក់បានប្រាក់ ១០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល ក្នុងមួយថ្ងៃ ដោយសារតែនំក្រឡានមួយ មានតម្លៃចន្លោះពី ១ពាន់រៀល ទៅ៣ពាន់រៀល តាមទំហំក្រឡាន។ ប៉ុន្តែ ក្រោយកាត់ថ្លៃចំណាយផ្សេង នៅសល់ត្រឹមតែ ៥ម៉ឺនរៀលប៉ុណ្ណោះ។ ពួកគាត់ អះអាងថា មិនបោះបង់មុខរបរដុតនំក្រឡានលក់នៅទីនេះ ចោលឡើយ។

បើតាមពលរដ្ឋទាំងនេះ បានឱ្យដឹងថា ពួកគាត់បានប្រកបមុខរបរលក់នំក្រឡាននៅតាមបណ្តោយផ្លូវជាតិលេខ៦២នេះ អស់រយៈពេល ១០ឆ្នាំមកហើយ។ បើទោះជានឿយហត់នឹងការប្រកបមុខរបរមួយនេះ ដើម្បីរកប្រាក់ផ្គត់ផ្គង់ការសិក្សរបស់កូនៗយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែសប្បាយចិត្ត ដោយក្តីសុបិនចង់ឃើញកូន មានចំណេះដឹង និងមានការងារធ្វើ បានក្លាយជាការពិត។

អាជីវកចាប់មុខរបរនេះ បានបញ្ជាក់ប្រាប់បន្ថែមថា CNC ការដុតនំក្រឡាននេះ គឺ យកអង្ករដំណើប លាយជាមួយអំបិល និងខ្ទិះដូងសុទ្ធ មិនប្រើកាកដូង ហើយថែមស្ករ យកទៅដុតទើបក្រឡាន មានរសជាតិឈ្ងុយឆ្ងាញ់ ខុសពីទម្លាប់ដើម៕


ព័ត៌មានទាក់ទង...