គម្រោងវិនិយោគដែលរាជរដ្ឋាភិបាល អនុម័តក្នុងឆ្នាំនេះ បង្កើតការងារថ្មីប្រមាណជិត១០ម៉ឺនកន្លែង
| ព័ត៌មានជាតិ
SHARE

គម្រោងវិនិយោគសរុប ចំនួន ១០៦គម្រោង ដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានអនុម័ត នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ មានចំនួន១០៦គម្រោង បានបង្កើតនិងផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជិត១០ម៉ឺនកន្លែង។


ក្នុងនោះមានគម្រោងថ្មីចំនួន ៩៧ និងគម្រោងពង្រីកផលិតកម្មចំនួន ០៩​ ហើយ គម្រោងវិនិយោគទាំងអស់នេះ មានទុនវិនិយោគសរុបគិតជាទឹកប្រាក់ មានប្រមាណ ៣.៥០០លានដុល្លារ ជាគម្រោងដែលមានកំណើនកើនឡើងខ្លាំង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧កន្លងទៅកើនឡើងចំនួន ១៩គម្រោង ជាមួយនិងទំហំទុនវិនិយោគកើនឡើងចំនួន ១៤% ពិសេសការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលមានការកើនឡើងខ្លាំង រហូតដល់ទៅ ៧៧%។


ជាមួយគ្នានេះ ការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល ក៏មានការកើនទ្បើងផងដែរ រហូតដល់ ២២% ក្នុងនោះ គម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់មានការកើនទ្បើងចំនួន ៨គម្រោង ពោលគឺពី១៥គម្រោងនៅក្នុងឆមាសទី១ ឆ្នាំ២០១៧ ដល់ ២៣គម្រោង នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ។


គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងខិតខំជំរុញនូវវិស័យសំខាន់ៗមួយចំនួន ដើម្បីជំរុញការវិនិយោគ និងធ្វើឲ្យកំណើនសេដ្ឋកិច្ចកាន់តែមានភាពរឹងមាំ ដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យអប់រំ វិស័យបច្ចេកវិទ្យា និងវិស័យផ្សេងៗ ដើម្បីទាក់ទាញ និងសម្រួលដល់ការវិនិយោគគ្រប់កម្រិតនៅកម្ពុជា៕ (អត្ថបទ៖ អៀវ ឈៀងនី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation