កីឡា

អ្នកចាំទីក្រុម Eibar ស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងរបស់ខ្លួនក្នុងការប្រកួតទល់នឹង Atletico Madrid កាលពីយប់មិញ

image


អេស្ប៉ាញ៖ Atletico Madrid បន្ដរកបានជ័យជម្នះនៅ La Liga ក្រោយយកឈ្នះ Eibar ដោយលទ្ធផល ២-១។
ក្នុងការប្រកួតនេះមានគ្រាប់បាល់ដែលកើតឡើងដោយការស៊ុតបញ្ចូលទី ដោយអ្នកចាំទី គឺកីឡាករ Marko Dmitrovic បានរកគ្រាប់បាល់នាំមុខឱ្យក្រុមម្ចាស់ផ្ទះ Eibar ពីការស៊ុតបាល់ពិន័យ១១ម៉ែត្រ នៅនាទី១២ ហើយនេះជាគ្រាប់បាល់ដំបូងរបស់សម្រាប់ក្លិប និង អាជីពរបស់ខ្លួន។

រូបគេជាកីឡាករទី៤ ហើយ ដែលស៊ុតបាល់ពិន័យ១១ម៉ែត្រ ឱ្យ Eibar នៅរដូវកាលនេះក្នុងលីគកំពូលអេស្ប៉ាញ ដោយកន្លងមក ពួកគេស៊ុតមិនបានសម្រេច៥លើក នៅក្នុងលីគ។ ទោះយ៉ាងណា ខ្សែប្រយុទ្ធ Luis Suarez របស់ Atletico Madrid រកបានតាមស្មើមួយគ្រាប់វិញនៅនាទី៤០ មុនពេលស៊ុតបាល់ពិន័យ១១ម៉ែត្រ គ្រាប់បាល់ជ័យជម្នះនៅចុងម៉ោង។

៣ពិន្ទុបន្ថែមនេះ បានធ្វើឱ្យ Atletico Madrid បន្តឈរកំពូលតារាង La Liga ដាច់៧ពិន្ទុពីក្រុមលេខពីរ Real Madrid និង១០ពិន្ទុពី Barcelona។ ក្រោយរកបាន២គ្រាប់យប់មិញ Suarez ក៏បានហក់ទៅឈរលេខមួយជាកីឡាករទាត់បញ្ចូលទីច្រើនជាងគេនៅរដូវកាលនេះមាន ១១គ្រាប់ស្មើគ្នាជាមួយ Lionel Messi៕


ព័ត៌មានទាក់ទង...