កីឡា

ខ្សែប្រយុទ្ធ Sergio Aguero រកឃើញមានជំងឺកូវីដ១៩

image

អង់គ្លេស៖ ខ្សែប្រយុទ្ធ Sergio Aguero របស់ Man City បានប្រកាសជាសាធារណៈថា រូបគេទទួលបានលទ្ធផលវិជ្ជមានក្នុងការធ្វើតេស្តស្វែងរកមេរោគកូវីដ-១៩។

ជាការពិតណាស់ នៅក្នុងរដូវកាលនេះ Aguero ជួបផលវិបាកច្រើនមែនទែនដោយសារបញ្ហាញាំញីនឹងរបួសដែលធ្វើឱ្យរូបគេមិនសូវបានបង្ហាញខ្លួននៅលើទីលាន។

Aguero មិនមានវត្តមានឡើយ នៅពេលដែល Man City យកឈ្នះ Aston Villa កាលពីរាត្រីថ្ងៃពុធ ហើយរូបគេខកខានប្រកួតនៅលើទីលានតាំងពីថ្ងៃទី៣ ខែមករា មកម្ល៉េះ ក្នុងជំនួបរវាង Man City និង Chelsea៕

ព័ត៌មានទាក់ទង...