កីឡា

Liverpool និង Tottenham Hotspur ចង់ទិញយក ខ្សែបម្រើ Nicolo Barella របស់ Inter Milan

image

អង់គ្លេស៖ Liverpool និង Tottenham Hotspur កំពុងចង់ទិញយក ខ្សែបម្រើ Nicolo Barella របស់ក្លិប Inter Milan ។

ក្រុមទាំងពីរសុទ្ធតែប្រឈមមុខនឹងស្ថានភាពមិនសូវល្អព្រោះ Liverpool កំពុងត្រូវការកីឡាករដែលមានភាពច្នៃប្រឌិត ដើម្បីជួយស្រោចស្រង់ក្រុម ខណៈដែល Spurs ក៏កំពុងត្រូវការអ្នកដែលលេងត្រូវជើងគ្នាជាមួយខ្សែប្រយុទ្ធ Harry Kane ផងដែរ។

យ៉ាងណា Inter Milan មិនលក់ Barella ក្នុងតម្លៃខ្លួនទាបទេ ព្រោះកុងត្រារបស់កីឡាករវ័យ២៣ឆ្នាំរូបនេះ នឹងផុតកំណត់នៅរដូវក្ដៅឆ្នាំ២០២៤ឯណោះ។

Nicolo Barella ធ្លាប់ត្រូវក្លិប Inter Milan ខ្ចីជើងពីក្លិប Cagliari នៅឆ្នាំ២០១៩ ដោយកាលណោះ គេស៊ុតបញ្ចូលទីបាន៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន១៦គ្រាប់ក្នុងការបង្ហាញខ្លួនសរុប៦៦ដងទើបធ្វើឱ្យ Inter Milan ចាត់ចែងទិញយកគេផ្ដាច់តែម្ដង ខណៈនៅរដូវកាលនេះគេបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៦គ្រាប់ និងរកគ្រាប់បាល់បាន២គ្រាប់ហើយ៕

ព័ត៌មានទាក់ទង...