ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាស្លាប់២របួសធ្ងន់ម្នាក់នៅស្រុកសាមគ្គីមានជ័យ

image

អត្ថបទ៖ ហឹង ចូច   

កំពង់ឆ្នាំង៖ មនុស្ស២នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀត បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្ករឡើងដោយម៉ូតូ និងម៉ូតូបុកគ្នាកាលពីវេលា១០និង៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ១៣៧ ស្តិតក្នុងភូមិក្ងោងពង់ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះ១.ឈ្មោះ អ៊ូ ជៀង ភេទស្រីអាយុ៤៧ឆ្នាំ រស់នៅភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(របួស បាក់ភ្លៅ) ២.ឈ្មោះម៉េង ផល្លា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិសេរីវង្ស ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៣.ឈ្មោះ វ៉េង វ៉ុន ភេទប្រុសអាយុ២០ រស់នៅភូមិក្រាំងកន្រ្ទោល ឃុំពាម ស្រុកសាមគ្គីមានជ័យ (បានស្គាប់ទាំងពីនាក់នៅនិងកន្លែងកើតហេតខាងលើ)

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូម៉ាកហុងដាC 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង១I 0584បើកបរក្នុងទិសដៅពីត្បងទៅជើង ពេលមកដល់ចំណុចកើតហេតុបានបុកនិងម៉ូតូមួគ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅពាក់លេខ ភ្នំពេញ 1.FY 64.58 ពណ៌ខ្មៅ ក្នុងដំណើរច្រាស់ទិគ្នា បណ្តាលជនរងគ្រោះប៉ើងខ្ទាតរដូករណែលពេញផ្លូវនិងស្លាប់ភ្លាមនៅកន្លែង២នាក់តែម្តង។

ក្រោយពេលកើតហេតុមធ្យោបាយបង្ករត្រូវបានប៉ូលីសចរាចរណ៍ យកទៅរក្សាទុកនៅអធិការដ្ឋានស្រុកសាមគ្គីមានជ័យ រង់ធ្វើការដោះស្រាយទៅតាមនិតិវិធី៕