លោក ដូណាល់ ត្រាំ ប្រកាសថា លោក ចន បុលតុន នឹងត្រូវជំនួសតំណែងរបស់លោក អេច.អ័រ. ម៉េកម៉ាស់ស្ទ័រ ដែលជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក
| ព័ត៌មានអន្តរជាតិ
SHARE

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងផ្លាស់ប្តូរតំណែងលោក អេច.អ័រ. ម៉េកម៉ាស់ស្ទ័រ (H.R. McMaster) ដែលជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក ហើយនឹងតែងតាំងលោក ចន បុលតុន (John Bolton) ដែលជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិជំនួសវិញ។


កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានបង្ហោះនៅលើគណនីធ្វីតធ័រ (Twitter) ថា លោក ម៉េកម៉ាស់ស្ទ័រ (McMaster) បានបំពេញការងារយ៉ាងល្អប្រសើរ ហើយនឹងនៅតែជាមិត្តភក្តិរបស់លោក។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃព្រហស្បតិ៍ដដែលនោះ, លោក ម៉េកម៉ាស់ស្ទ័រ (McMaster) បានអរគុណលោក ត្រាំ ដែលបានតែងតាំងលោកកាលពីជាងមួយឆ្នាំមុន ហើយបាននិយាយថា លោកក៏បានដាក់ពាក្យស្នើសុំចូលនិវត្តន៍ពីយោធាអាមេរិកនៅឆ្នាំនេះផងដែរ។


លោក បុលតុន (Bolton) ដែលត្រូវបានតែងតាំងដោយមិនបានទាមទារឲ្យមានការបញ្ជាក់ពីព្រឹទ្ធសភាអាមេរិកនោះ នឹងក្លាយជាទីប្រឹក្សាសន្តិសុខជាតិទី៣របស់លោក ត្រាំ នៅថ្ងៃទី០៩ ខែមេសាខាងមុខ។
សូមរំលឹកថា កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិកលោក រ៉ិច ធីលឡឺសុន (Rex Tillerson) ក៏ត្រូវបានលោក ត្រាំ បណ្តេញចេញពីតំណែងផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation