ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យថ្នាំញៀនម្នាក់រឹបអូសបានថ្នាំចំនួន ៥៣កញ្ចប់

image

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានចាប់ខ្លួនជនសង្ស័យម្នាក់ រកឃើញថ្នាំញៀនចំនួន ៥៣ថង់តូច រួមនឹងវត្ថុតាងមួយចំនួនទៀត កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានឱ្យដឹងថា ជនសង្ស័យឈ្មោះសេក ណារ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ការចាប់ខ្លួនជនសង្ស័យខាងលើ ដោយកម្លាំងជំនាញបានស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប និងចាប់យកវត្ថុតាងមានម្សៅក្រាមពណ៌សថ្លាចំនួន ៥៣កូនថង់តូច និងទូរសព្ទ័ដៃ១គ្រឿងផងដែរ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕