ក្រសួងការបរទេសកម្ពុជាប្រតិកម្មចំពោះការវាយតម្លៃរបស់បរទេសមួយចំនួនទាក់ទងការបោះឆ្នោត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ប្រតិកម្មតបចំពោះការវាយតម្លៃរបស់រដ្ឋាភិបាលបរទេសសមួយចំនួន ដែលបានចេញសេចក្តីថ្លែងការណ៍ខុសពីការពិត និងបានចោទប្រកាន់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា គ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ការមិនអើពើទៅដល់គុណភាពបច្ចេកទេសនៃដំណើរការបោះឆ្នោត គឺមានន័យស្មើនឹងការមិនឲ្យតម្លៃដល់ឆន្ទៈរបស់ប្រជាជនកម្ពុជា ដែលបានសម្តែងចេញតាមរយៈសន្លឹកឆ្នោតចំនួន ៦.៩៤៦.១៦៤ សន្លឹក។

ការប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក និងបារាំង រួមទាំងប្រទេសខ្លះ បានថ្លែងការណ៍ និងវាយតម្លៃអំពីការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខុសពីការពិតទាំងស្រុង ខណៈដែលមានអ្នកសង្កេតការណ៍អន្តរជាតិជាច្រើន ដែលបានមកចូលរួមសង្កេតការណ៍ដោយផ្ទាល់ បានវាយតម្លៃថា ការបោះឆ្នោតនៅកម្ពុជាបានប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងណាមួយបានកើតឡើងនោះទេ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី៣១ ខែកក្កដា បានបង្ហាញអំពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដោយជោគជ័យរបស់កម្ពុជា និងបង្ហាញក្តីសោកស្តាយផងដែរ លើការវាយតម្លៃពីបរទេសមួយចំនួន ដែលវាយតម្លៃខុសពីការពិតដែលកើតឡើង។

នៅក្នុងសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសបានបង្ហាញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅក្នុងស្ថានភាពសន្តិសុខ និងបរិយាកាសរីករាយចាប់តាំងពីដំណាក់កាលឃោសនា រហូតដល់ដំណាក់កាលបោះឆ្នោតចុងក្រោយ។

សេចក្តីថ្លែងការណ៍ដដែលបានបង្ហាញពីការចូលរួមរបស់ក្រុមសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលពួកគេបានធ្វើការវាយតម្លៃល្អ ចាត់ទុកការបោះឆ្នោតនៅកម្ពុជាមានភាពរលូន ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សាណាមួយបានកើតឡើងនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំពីការបោះឆ្នោត មានខ្លឹមសារដូចតទៅ៖

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation