ករណីបន្ទុះគ្រាប់បែកនៅភាគខាងលិចប្រទេសអាហ្គានីស្ថានដែលបានសម្លាប់មនុស្ស១១នាក់​
| ព័ត៌មានអន្តរជាតិ
SHARE

អាជ្ញាធរប្រទេសអាហ្គានីស្ថានបានបញ្ជាក់កាលពីថ្ងៃអង្គារ៍នេះថា មនុស១១នាក់បានស្លាប់និង៣០ផ្សេងទៀតបានរងរបួសក្នុងករណីបន្ទុះគ្រាប់បែកនៃភាគខាងលិចប្រទេសនេះ។

មន្ត្រីប៉ូលិសបន្តទៀតថា ខេត្ត Farah ភាគខាតលិចនៃប្រទេស បានកើតហេតុផ្ទុះគ្រាប់បែកវេលាប្រមាណម៉ោង ៤.៣០នាទីព្រលឹមនៅលើផ្លូវធំ រវាងក្រុង Herat និង Helmand ដែលនៅភាគអាគ្នេយ៍នៃប្រទេស។

បច្ចុប្បន្នជនរងគ្រោះកំពុងបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ Herat Regional Hospital។

ជនរងគ្រោះម្នាក់បានប្រាប់ថា គាត់មិនអាចរកកូនស្រីរបស់គាត់ទេខណៈពេលដែលនៅជាមួយគ្នាក្នុងហេតុការបន្ទុះនោះ។
ជនរងគ្រោះសុទ្ធតែជាជនស៊ីវិលដែលធ្វើដំណើរនៅលើផ្លូវ ហើយនៅពេលនេះ ចំនួនអ្នករបួសកំពុងតែកើនឡើង។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ជនស៊ីវិលជាង ១ពាន់នាក់ ស្លាប់និងរបួស ដោយសារគ្រាប់បែកនៅប្រទេសនេះសំរាប់ពាក់កណ្តាលឆ្នាំដំបូង៕ (ម៉ាលីនី)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation