របាយការណ៍មួយបាននិយាយថា ទីភ្នាក់ងារចារកម្មអាមេរិកបានសង្ស័យថាកូរ៉េខាងជើងកំពុងផលិតមីស៊ីលប្រភេទថ្មី
| ព័ត៌មានអន្តរជាតិ
SHARE

ភ្នាក់ងារចារកម្មអាមេរិកសង្ស័យថាកូរ៉េខាងជើងកំពុងកសាងមីស៊ីលថ្មីនៅក្នុងកន្លែងស្រាវជ្រាវដូចគ្នាទៅនឹងការផលិតមីស៊ីលផ្លោងដំបូងបង្អស់របស់ប្រទេសដែលមានសមត្ថភាពប៉ាញ់ផ្លោងទៅដល់សហរដ្ឋអាមេរិក។
នេះបើយោងតាមរបាយការណ៍របស់ The Washington Post ដែលបានដកស្រង់សម្តីមន្រ្តីដែលបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ព្រោះវាជាការសម្ងាត់ដាច់ខាត់ ។

មន្រ្តីទាំងនេះនិយាយថាភ័ស្តុតាងថ្មីរួមទាំងរូបថតផ្កាយរណបដែលត្រូវបានថតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបង្ហាញថាការបាញ់កាំជ្រួចផ្លោងអន្តរទ្វីបយ៉ាងហោចណាស់មួយអាចកើតឡើងនៅកន្លែងមួយនៅជាយក្រុងព្យុងយ៉ាង។

របាយការណ៍នេះបង្ហាញពីការសង្ស័យបន្ថែមទៀតទៅលើការអះអាងរបស់លោកប្រធានាធិបតី Donald Trump កាលពីខែមុនក្នុងការធ្វើឱ្យប្រទេសកូរ៉េខាងជើងអាក់ខាន ក្នុងកិច្ចការកាតា់បន្ថយ និង រំសាយអាវុធនុយក្លេអ៊ែរបន្ទាប់ពីប្រធានាធិបតីបានជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន លោកត្រាំងបានប្រកាសនៅលើ Twitter ថា "គ្មានការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើងទៀតទេ" ។


ប្រែសម្រួល ៖ ខៀវ កូឡា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation