ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Facebook បានរារាំងគណនីនិងផេកជាច្រើនដែលមានគោលដៅជ្រៀតជ្រែកក្នុងការបោះឆ្នោត ពាក់កណ្ដាលអាណត្តិក្នុងសហរដ្ឋអាមេរិក

image

ហ្វេសប៊ុកបាននិយាយថាខ្លួនបានរកឃើញនូវកិច្ចប្រឹងប្រែងដ៏ស្មុគស្មាញដែលអាចភ្ជាប់ទៅនឹងប្រទេសរុស្ស៊ីដើម្បីជះឥទ្ធិពលដល់ឆាកនយោបាយអាមេរិក។  ក្រុមហ៊ុននេះបានឱ្យដឹងថាគេបានដក Account Instagram ចំនួន៣២ ចេញពី Facebook ដោយសារតែ Account ទាំងនោះជាប់ពាក់ព័ន្ធដល់ «កិច្ចសហការ» នយោបាយ និង ទំនងថា វាជា Account ក្លែងក្លាយផង ហើយក្នុង Account នីមួយៗ មានអ្នកតាមមើល រហូតដល់ ទៅ ៣០ម៉ឺននាក់ឯណ្ណោះ។

ហ្វេសប៊ុកបានបញ្ឈប់ការនិយាយថាកិច្ចខិតខំប្រឹងប្រែងនេះមានគោលបំណងដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោតពាក់កណ្តាលអាមេរិកនៅក្នុងខែវិច្ឆិកាថ្វីបើពេលវេលានៃសកម្មភាពគួរអោយសង្ស័យនឹងមានភាពស្របតាមការប៉ុនប៉ងបែបនេះក៏ដោយ។  យោងតាមមន្ត្រី Facebook ម្នាក់បាននិយាយនៅសប្តាហ៍នេះថាក្រុមហ៊ុននេះបានជម្រាបជូនសមាជិកសភា និង ព្រឹទ្ធសភា ព្រមទាំងមន្ត្រីនៅក្រសួងសន្តិសុខមាតុភូមិ។
មន្ត្រីរូបនោះបានបដិសេធមិនបញ្ចេញឈ្មោះដោយសារតែការផ្តល់ព័ត៌មានខ្លីៗនេះគឺជារឿងឯកជនតែប៉ុណ្ណោះ។

ហ្វេសប៊ុកបានបង្ហាញការរកឃើញរបស់ខ្លួនបន្ទាប់ពីកាសែត The New York Times បានរាយការណ៍រឿងនោះកាលពីព្រឹកថ្ងៃអង្គារ។  ក្រុមហ៊ុននេះបានឱ្យដឹងថាខ្លួនមិនដឹងថានរណាជាអ្នកនៅពីក្រោយកិច្ចប្រឹងប្រែងនោះទេប៉ុន្តែបាននិយាយថាអាចមានទំនាក់ទំនងជាមួយរុស្ស៊ី។



ប្រែសម្រួល ៖ ខៀវ កូឡា