ស្ថានទូតស៊ុយអែតផ្តល់ជំនួយ ២លានដុល្លារសម្រាប់ការបណ្តុះបណ្តាលយុវជនលើមុខវិជ្ជាចំអិនម្ហូបអាហារនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ស្ថានទូតស៊ុយអែត បានចុះកិច្ចព្រមព្រៀងផ្តល់ជំនួយថវិកា ដើម្បីគាំទ្រដល់ វិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) សម្រាប់ការបណ្តុះបណ្តាលយុវជនលើមុខវិជ្ជាចំអិនម្ហូបអាហារ និងលើក កម្ពស់វិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា។

យោងតាមព័ត៌មានដែលចេញផ្សាយដោយស្ថានទូតស៊ុយអែត ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់គម្រោងនេះមានរយះពេល៣ឆ្នាំនេះ ដោយមានទឹកប្រាក់ចំនួនប្រមាណ២លានដុល្លារអាមេរិក ហើយវិទ្យាស្ថានម្ហូបអាហារកម្ពុជា នឹងផ្តល់ឲ្យវិស័យបដិសណ្ឋារកិច្ចនូវ ធនធានមនុស្សប្រកបដោយជំនាញ និងការបណ្តុះបណ្តាលត្រឹមត្រូវ តាមរយ:កម្មវិធីសិក្សាដែលមានលំដាប់ស្តង់ដារ និងប្រកបដោយ ការច្នៃប្រឌិត។

លោក Pierre Tami នាយកប្រតិបត្តិវិទ្យាស្ថានម្ហូបអាហារកម្ពុជា ត្រូវបានស្រង់សម្តីដោយសា្ថនទូតស៊ុយអែត ដោយបាននិយាយថា៖“ការកើនឡើងយ៉ាងលឿននៃចំនួនយុវជនកម្ពុជាចូលរួមក្នុងទីផ្សារការងារ កំពុងជួបប្រទះការលំបាកក្នុងការទទួល បានការងារល្អដោយសារតែពួកគេខ្វះខាតនូវជំនាញសមស្រប។

និយោជកជាច្រើននាក់នៅក្នុងវិស័យបដិសណ្ឋារកិច្ចនេះ កំពុងតែ ងាកទៅស្វែងរកកម្មករដែលមានជំនាញមកពីប្រទេសខាងក្រៅក្នុងតំបន់ដើម្បីបំពេញកង្វះខាតនេះ។ ភាពចន្លោះប្រហោងនៃជំនាញ ក្នុងចំណោមកម្មករខ្មែរ ឆ្លុះបញ្ចាំងអំពីកង្វះខាតវិទ្យាស្ថាន បណ្តុះបណ្តាលបច្ចេកទេសប្រកបដោយគុណភាពខ្ពស់។”
លោក Samuel Hurtig ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ អន្តរជាតិរបស់ស៊ុយអែតប្រចាំនៅកម្ពុជា បាននិយាយថា៖

“ការទទួលបានការអប់រំ គឺជាការយកចិត្តទុកដាក់ចម្បង មួយសម្រាប់ជំនួយរបស់ស៊ុយអែតនៅក្នុងប្រទេសកម្ពុជា។ ការអភិវឌ្ឍជំនាញនៅក្នុងវិស័យបដិសណ្ឋារកិច្ចនេះ ពិតជាមានសារ:សំខាន់ខ្លាំងណាស់សម្រាប់ការរីកចម្រើននាពេលអនាគត និងសុខមាលភាពរបស់ប្រទេស ក៏ដូចជាប្រជាជនកម្ពុជា។”


អត្ថបទ ៖ រ៉ាន់ រើយ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation