ព័ត៌មានជាតិ

ថ្ងៃទី១ ខែសីហានេះមានមនុស្ស១៦នាក់ស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍

image

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក(យប់៣លើក) បណ្តាលឲ្យស្លាប់ ៤នាក់ របួសធ្ងន់ ៨នាក់(ស្រី១នាក់) របួសស្រាល ៤នាក់ មិនពាក់ពួកសុវត្ថិភាពេលគ្រោះថ្នាក់ ៨នាក់(យប់៦នាក់) និងយោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។នេះបើយោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិដែលចេញផ្សាយនាល្ងាចថ្ងៃពុធនេះ។

របាយការណ៏ដដែល បញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៥លើក(ស្លាប់២នាក់) , មិនគោរពសិទ្ធិ ១លើក, មិនប្រកាន់ស្តាំ ៣លើក(ស្លាប់១នាក់) និងបត់គ្រោះថ្នាក់ ១លើក(ស្លាប់១នាក់) ។ គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៥លើក ផ្លូវខេត្ត ៥លើក ។

នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បញ្ជាក់ដែរថា ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តរតនគិរី ២លើក ស្លាប់២នាក់, ភ្នំពេញ ១លើក ស្លាប់១នាក់ របួស១នាក់ និងខេត្តព្រៃវែង ១លើក ស្លាប់១នាក់ របួស១នាក់ ៕