កីឡា

ក្លិប AC Milan កំពុងព្យាយាមទាញយក Diego Dalot ពី Man United ជាអចិន្រ្តៃយ៍

image

អ៊ីតាលី៖ ខ្សែការពារ Diogo Dalot របស់ក្រុមបិសាចក្រហម Manchester United កំពុងត្រូវបាន AC Milan ចង់ទិញផ្តាច់ បន្ទាប់ពីផ្លាស់មកកាន់ក្លិបនៅ Serie A ក្នុងលក្ខខណ្ឌខ្ចីជើង នៅរដូវកាលនេះ។

ជាក់ស្តែងកីឡាករវ័យ ២១ ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងល្អ និងជួយឱ្យក្លិបមួយនេះ កំពុងតែឈរកំពូលតារាង ចាប់តាំងពីបានចូលរួមជាមួយក្រុមរបស់ លោក Rossoneri ។

ហើយរហូតមកដល់ពេលនេះ Dalot បានបង្ហាញខ្លួនចំនួន ១៦ ប្រកួតហើយ នៅគ្រប់កម្មវិធីទាំងអស់ នៅរដូវកាលនេះ ដែលបានបង្ហាញថាគេគឺជាផ្នែកដ៏សំខាន់មួយ នៃការឡើងទម្រង់របស់ក្លិប AC Milan ដ៏គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

មិនតែប៉ុណ្ណោះ ឥលូវនេះ The Sun បានរាយការណ៍ថាក្លិប AC Milan កំពុងត្រៀមជួបពិភាក្សាជាមួយក្រុម Manchester United ជុំវិញការផ្ទេរក្នុងលក្ខខណ្ដជាអចិន្ត្រៃយ៍មួយ ដែលអាចមានតម្លៃប្រមាណ ១៥ លានផោន នៅរដូវក្តៅខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា​ កីឡាករសញ្ជាតិព័រទុយហ្គាល់នេះ បានចូលរួមជាមួយក្រុមបិសាចក្រហម នៅរដូវក្តៅឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួន ១៩ លានផោន ប៉ុន្តែគេអាចបង្ហាញខ្លួនបានត្រឹមតែ ២០ ប្រកួតប៉ុណ្ណោះ ចាប់តាំងពីមកដល់ក្លិប៕

ព័ត៌មានទាក់ទង...