កីឡា

អ្នកចាត់ការ Barcelona ខឹងនឹងការបែកធ្លាយកិច្ចសន្យារបស់ Messi

image

អេស្ប៉ាញ៖ អ្នកចាត់ការ Barcelona លោក Ronald Koeman ខឹងនឹងសារព័ត៌មាន ដែលចុះផ្សាយលម្អិតនៃកិច្ចសន្យារបស់ Lionel Messi ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ សារពត៌មាន El Mundo បានរាយការណ៍ពីកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Messi មានតម្លៃប្រហែល៥៥៥លានផោន  រួមទាំងប្រាក់ចំណូល ១៣៨ លានផោន ក្នុងប្រាក់ចំណូលប្រចាំឆ្នាំ។ 

ទាក់ទិននឹងការបែកធ្លាយឯកសារនេះ លោក Koeman បាននិយាយថា៖ “អ្នកដែលធ្វើឱ្យបែកធ្លាយកិច្ចសន្យារបស់ Messi មិនអាចមានអនាគតនៅ Barcelona បានទៀតទេ។ អ្វីដែលបានចេញនៅក្នុងសារព័ត៌មាន គឺចង់ឱ្យក្លិប Barcelona ឈឺចាប់”។

លោកបានបន្តថា៖ “យើងត្រូវតែព្យាយាមដើម្បីដឹងថាតើវាអាចកើតឡើងយ៉ាងដូចម្តេចនៅក្នុងសារព័ត៌មាន។ ហើយយើងអាចកំណត់អត្តសញ្ញាណ និងដាក់ទណ្ឌកម្មលើអ្នកណាដែលទទួលខុសត្រូវ”។

គួរបញ្ជាក់ថា តម្លៃនៃកិច្ចព្រមព្រៀងខាងលើនេះ ពិតជាខ្ពស់ខ្លាំង បើធៀបជាមួយកីឡាករផ្សេងទៀត ខណៈដែលកន្លងមកមានការព្យាករថា Messi បានត្រឹមតែ៨៨លានផោន ប៉ុណ្ណោះក្នុង១ឆ្នាំក្នុងកុងត្រាកន្លងមកនោះ។ ចំពោះកុងត្រានេះ ធ្វើឡើងតែ២ភាគីទេ គឺ Messi សាមីខ្លួនផ្ទាល់ និងក្លិប Barcelona ៕

ព័ត៌មានទាក់ទង...