ប្រមុខដឹកនាំកាកបាទក្រហមអញ្ជើញទៅខេត្តត្បូងឃ្មុំដោយផ្ទាល់ដើម្បីជួបនិងជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី ០២​ ខែសីហានេះន សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ដោយផ្ទាល់ជូនដល់គ្រួសាររងគ្រោះ ដោយទឹកជំនន់ ចំនួន១,៤៤២គ្រួសារ នៅស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ។

តាមការបញ្ជាក់ពីមន្ត្រីខេត្តត្បូងឃ្មុំឲ្យដឹងថា កម្មវិធីនេះប្រារព្ធធ្វើឡើងនៅ ទួលសុវត្ថិភាព ឧកញ៉ា អាន ម៉ារឌី ដែលស្ថិតនៅក្នុងភូមិ ទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ។


សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេចតែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណាមានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា ។

ជាក់ស្តែង ក្នុងអំឡុងគ្រោះធម្មជាតិ ដោយសារទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តស្ទឹងត្រែងជាដើម ក្នុងរយ:ពេលជិតកន្លះខែមកនេះ កាកបាទក្រហមកម្ពុជា បានចុះចែកនូវអំណោយជាស្បៀង សម្ភារៈផ្សេងៗទៀត ភ្លាមៗជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះ ដោយទឹកជំនន់នេះ៕ (អ៊ុត​ លក្ខិណា )



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation