
៧ខែ ឆ្នាំនេះ រមណីយដ្ឋានអង្គរ ទទួលបានចំណូលជិត៧០លានដុល្លារ ពីការលក់សំបុត្រចូលទស្សនា

ក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៨ កម្ពុជា ទទួលបានចំណូលសរុប ៦៩,៦៦លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យភ្ញៀវទេសចរបរទេសចំនួនជាង ១,៥៤លាននាក់។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី១ សីហា ២០១៨។
ចំណូលនេះ បានកើនឡើង ១៥,៣៦% និងចំនួនភ្ញៀវទិញសំបុត្រ កើនឡើង ៨,៩៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។
របាយការណ៍ដដែលរបស់គ្រឹះស្ថានអង្គរ
បានបង្ហាញចំណូលដែលបានមកពីការលក់សំបុត្រប្រចាំខែនីមួយៗចាប់ពីខែមករា ដល់ កក្កដា ឆ្នាំ២០១៨ ដែលមានដូចជា៖
ខែមករា៖ ជាង ១៣,៤៧លានដុល្លារ
ខែកុម្ភៈ៖ ជាង ១៤លានដុល្លារ
ខែមីនា៖ ជាង ១២,១៦លានដុល្លារ
ខែមេសា៖ ជាង ៨,៥៩លានដុល្លារ
ខែឧសភា៖ ជាង ៦,៧៣លានដុល្លារ
ខែមិថុនា៖ ជាង ៦,៤៧លានដុល្លារ
ខែកក្កដា៖ ជាង ៨,១៩លានដុល្លារ។
គ្រឹះស្ថានអង្គរបញ្ជាក់បន្ថែមថា រយៈពេល៧ខែនេះ ក្នុងចំណោមចំណូលពីការលក់បណ្ណចូលទស្សនាអង្គរ ក្នុងនោះថវិកាចំនួនជាង ៣,០៨លានដុល្លារ ត្រូវបានបង់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមក្នុងសកម្មភាពសង្គ្រោះជីវិតកុមារកម្ពុជា៕ (យង់ សុភា)