រលកកម្ដៅដែលកើតឡើងនៅលើប្រទេសអេស្ប៉ាញ និង ព័រទុយហ្កាល់​
| ព័ត៌មានអន្តរជាតិ
SHARE

(បរទេស)៖ នេះជាលើកទីមួយហើយដែលប្រទេសអេស្ប៉ាញរង​គ្រោះដោយសាររលកកម្ដៅយ៉ាងខ្លាំងកាលពីថ្ងៃទី១ ខែសីហា បើតាមទីភ្នាក់ងារអាកាសធាតុរបស់រដ្ឋបានលើកឡើងអំពីកម្ដៅដែលសាយភាយស្ទើរពាសពេញប្រទេស។

តាមការទស្សន៍ទាយអំពីស្ថានភាពកម្ដៅ គឺវាក្តៅលើពី ៣៥ អង្សា ហើយរហូតដល់ ៤៤ អង្សា នៅភាគខាងត្បូងនៃប្រទេសអេស្ប៉ាញនៅថ្ងៃទី២សីហា។

នៅទីក្រុងម៉ាឌ្រីត មនុស្សម្នាជាច្រើនបានប្រើផ្លិតបុរាណប្រចាំតំបន់ដើម្បីជួយបក់កម្ដៅចេញ ហើយធ្វើដំណើរដោយជ្រកម្លប់ និង ព្យាយាមផឹកទឹកឲ្យបានច្រើនដើម្បីបន្ថយកម្ដៅ។ មនុស្សម្នាដែលមិនស្ថិតនៅកន្លែងធ្វើការ ព្យាយាមរកម្លប់ត្រជាក់ ដូចជាស្ថិននៅក្រោមដើមឈើនៅក្នុងសួន Retiro Park ជាដើម។

បើតាមទីភ្នាក់ងារអាកាសធាតុរបស់រដ្ឋបានបញ្ជាក់ថាតំបន់មួយចំនួនដូចជា កោះ Canary Islands, តំបន់ Ceuta and Melilla និង ភាគខាងកើត និងខាងត្បូងនៃប្រទេសសុទ្ធតែរងឥទ្ធិពលនៃរលកកម្ដៅដ៏ក្តៅខ្លាំង។

រីឯនៅប្រទេសព័រទុយហ្កាល់ បើតាមទីភ្នាក់ងារអាសធាតុនៅក្នុងស្រុក បានប្រាប់ថា រលកកម្ដៅនឹងធ្វើដំណើរដល់ប្រទេសនេះនៅថ្ងៃទី២សីហា ក្នុងកម្រិតកម្ដៅ ៤៥អង្សា ហើយតំបន់ខ្លះកម្ដៅទាបជាង៣០ អង្សា៕ (ម៉ាលីនី)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation