ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រ ប្រចាំថ្ងៃទី០២ ខែសីហា ដល់ ថ្ងៃទី០៥ សីហា
| ព័ត៌មានជាតិ
SHARE

ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក ប្រចាំថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមាន ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល, ស្ថានីយទន្លេសាប -ព្រែកក្តាម និងបឹងទន្លេសាប-កំពង់លួង។


ក្នុងចំណោម ៨ស្ថានីយទន្លេមេគង្គ មានតែ២ស្ថានីយតែប៉ុណ្ណោះដែលកំពស់ទឹកឡើងដល់ចំនុចប្រកាសកាសន្ននៅថ្ងៃទី០២សីហានេះគឺ ទន្លេមេគង្គ-ស្ទឹងត្រែង និង ស្ថានីយបាសាក់-កោះខែល។
ដោយឡែក សំរាក់ការព្យាករណ៍កំពស់ទឹកចាប់ពីថ្ងៃទី០៣ ខែសីហា ដល់ថ្ងៃទី០៥ ខែសីហា ស្ថានភាពកំពស់ទឹកនៃស្ថានីយ៍នីមួយៗមានការធ្លាក់ចុះ បានន័យថាទឹកចាប់ផ្តើមស្រកទៅវិញ លើកឡែកតែ ស្ថានីយបាសាក់-កោះខែល ដែលកំពស់ទឹកស្ថិតនៅចំនុចប្រកាសអាសន្ននៅឡើយ៕ (ម៉ាលីនី)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation