ព័ត៌មានជាតិ

ក្រោយចប់កិច្ចសន្យាជាមួយ Man UTD កីឡាករ Odion Ighalo សម្រេចផ្ទេរទៅចូលរួមក្លិប Al Shabab នៅអារ៉ាប៊ីសាអ៊ូឌីត

image

អង់គ្លេស៖ Odion Ighalo បានសម្រេចផ្ទេរទៅចូលរួមក្លិប Al Shabab នៅអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីបញ្ចប់កិច្ចសន្យាខ្ចីជើងជាមួយក្លិបបិសាចក្រហម Manchester United។

កីឡាករជនជាតិនីហ្សេរីយ៉ានេះ ធ្លាប់បាននិយាយថា គេទទួលបានសំណើពីក្លិបនៅ Premier League ក្រោយចាយពេល ២ឆ្នាំកន្លះជាមួយក្លិបចិន Shanghai Shenhua។

ក្លិបបច្ចុប្បន្នរបស់គេគឺ Al Shabab ដែលកំពុងឈរនៅកំពូលតារាង Suadi Professional League នៅពាក់កណ្ដាលរដូវកាល ហើយពួកគេព្យាយាមចង់ឈ្នះពានក្នុងលីគ ដែលខកខានក្រោយចប់រដូវកាល២០១១-១២៕

Ighalo នឹងចូលរួមជាមួយ កីឡាករអាហ្សង់ទីន Ever Banega ដែលចាកចេញពី Sevilla នៅដំណាច់រដូវកាលនេះ ក៏ដូចជា ខ្សែបម្រើ Alfred N’Diaye ផងដែរ៕