អភិបាលខេត្តក្រចេះចុះពិនិត្យស្ថានភាពពលរដ្ឋជាច្រើនគ្រួសារដែលកំពុងរស់នៅលើទីទួលសុវត្តិភាព
| ព័ត៌មានជាតិ
SHARE



(ក្រចេះ)៖ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ដឹកនាំមន្ត្រីជុំវិញខេត្តចុះសួរសុខទុក្ខ និង ចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន១២០គ្រួសារដែលបានជម្លៀសទៅទីទួលសុវត្តិភាពនិងចាក់វ៉ាកសាំងដល់សត្វគោ ក្របីចំនួន១០០០ក្បាលនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ស្ថិតក្នុង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក ហង្ស ចាន់ឌីអភិបាលស្រុកចិត្របុរីបានថ្លែងថាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់មានចំនួន១២០ គ្រួសារ មកពីភូមិចំនួន៥ក្នុងឃុំបុសលាវហើយយពលរដ្ឋដែលលិចលង់ខ្លាំងជាងគេមានចំនួន២៥គ្រួសារ។លោកអភិបាលស្រុកបន្តទៀតថា ក្នុងឱកាសដែលលោកអភិបាលខេត្តចុះសួរសុខទុកដល់ពលរដ្ឋនោះដែរ សាលាខេត្តបានផ្ដល់ធុងចំរោះទឹកក្នុង១គ្រួសារម្នាក់ធុង១ ហើយមន្ទីសង្គមកិច្ចបានឧបត្ថមក្នុងមួយគ្រះសារ អង្ក២៥គីឡូ មី១កេស ទឹកត្រី១យូ ទឹកស៊ីអ៊ីវ១យួ ភួយ១ ត្រីខ១យូ អំបិល៣កញ្ចប់ ហើយមន្ទីរសុខាភិបាលឧបត្ថមក្នុង១គ្រួសារ មុង១និងថ្នាំពេទ្យ និង មន្ទីរកសិកម្មឧបត្ថម្ភ វ៉ាក់សាំង គោ ក្របីចំនួន១០០០ក្បាល និងថ្នាំព្យាបាលចំនួន២០ដប ហើយកាកបាទក្រហមសាលាខេត្តក្រចេះឧបត្ថមតង់ចំនួន៣០តង់។

ក្នុងនោះផងដែរឯកឧត្ដម វ៉ា ថន អភិបាលខេត្តតែងតែគិតគួរ និង យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានហើយក៏បានចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងជម្លៀសរកទីទួលសុវត្តិភាព និងបានបញ្ជាឲ្យកម្លាំងក៍ដូចអាជ្ញាធរស្រុកត្រូវយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនដោយត្រៀមលក្នណៈសម្ភារៈនិងមធ្យោបាយដឹកជញ្ជូនជាប្រចាំទុកសម្រាប់គ្រាមានអាសន្នបន្ទាន់។


អភិបាលខេត្តក្រចេះ បានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ពេលដេកត្រូវចង់មុងអោយបានគ្រប់គ្នា បង្ការមុសខាំបណ្ដាលឲ្យមានកើតជម្ងឺគ្រុនចាញ់ ឬគ្រុនឈាម ហើយឯកឧត្តមបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅលើទីទួលនេះថា បើអាកាសធាតុមិនប្រែប្រួលទេយ៉ាងយូមួយសប្ផាហ៍ទៀត បងប្អូនបានត្រឡប់ទៅភូមិដ្ឋានវិញហើយ។

សូមបញ្ជាក់ថា គ្រោះទឹកជំនន់បានធ្វើឱ្យប៉ះពាល់ទូទាំងខេត្តក្រចេះដែលរួមមានស្រុកចំនួន០៤ និងក្រុង០១ ផលប៉ះពាល់ដល់លំនៅដ្ឋានពលរដ្ឋមាន ៧១៩៩ ខ្នងផ្ទះ ,ប៉ះពាល់សន្ទូងស្រូវវស្សាចំនួន ១២៧០ ហិចតា ដំណាំរួមផ្សំ ចំនួន៨៥៤ ហិចតា , ប៉ះពាល់ផ្លូវលំជនបទ សរុបប្រវែង១៩៥ ៩៧៤ ម៉ែត្រ , សាលារៀនចំនួន៣៥ កន្លែង ,មណ្ឌលសុខភាព០១កន្លែង៕

អត្ថបទ៖ នាងចាន់ថា 



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation