កីឡា

លោក Pep Guardiola ប្រាប់ឱ្យ Phil Foden រក្សាទម្រង់លេងឱ្យល្អជាបន្តទៀត

image

អង់គ្លេស៖ លោក Pep Guardiola បានប្រាប់ឱ្យកីឡាករ Phil Foden រក្សាទម្រង់លេងរបស់គេលើទីលានប្រកួត ស្របពេលដែលមានការកោតសរសើរយ៉ាងខ្លាំងទៅលើខ្សែបម្រើវ័យក្មេងរូបនេះ។ Foden គឺជាសមាជិកម្នាក់ ក្នុងចំណោមសមាជិកដ៏សំខាន់របស់ក្រុម Man City ក្នុងពេលពួកគេឡើងឈរលើកំពូលតារាងនៃក្របខណ្ឌ Premier League។

ខ្សែបម្រើវ័យ២០ឆ្នាំរូបនេះ បានបង្ហាញពីកម្រិតសមត្ថភាពរបស់គេ ជាមួយនឹងទម្រង់លេងដ៏គួរឱ្យទាក់ទាញ ក្នុងពេលក្រុម Man City ផ្តួលក្រុម Liverpool ក្នុងលទ្ធផល ៤-១។ អំឡុងពេលនៃការដណ្តើមបានជ័យជម្នះ១៤លើកជាប់ៗគ្នារបស់ក្រុម Man City ក្នុងរាល់យុទ្ធនាការទាំអស់ Foden បានស៊ុតបាល់បញ្ចូលទី៦គ្រាប់ និងជួយឱ្យមិត្តរួមក្រុមរកបាន ៣គ្រាប់ក្នុងចំណោមការចូលលេងក្នុងជម្រើសដំបូង១០លើកចុងក្រោយរបស់ពួកគេ។ 

យ៉ាងណាមិញ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Man City ជឿជាក់ថា Foden នៅតែមានចំណុចជាច្រើន ដើម្បីធ្វើឱ្យល្អប្រសើរ និងបានប្រាប់ឱ្យរូបគេរក្សាភាពខ្លាំងរបស់ខ្លួន៕

ព័ត៌មានទាក់ទង...