អាជីវករលក់គ្រឿងរបន្លាស់រថយន្តនៅខណ្ឌទួលគោកយកចិញ្ចើមផ្លូវធ្វើអាជីវកម្មសូមអាជ្ញាធរជួយពិនិត្យផង
| ព័ត៌មានជាតិ
SHARE


ភ្នំពេញ៖ ប្រជាពលរដ្ឋរិៈគន់ចំពោះ អាជ្ញាធរ និង ស្ថាប័នពាក់ព័ន្ធ មិនបានពិនិត្យបញ្ហាសណ្តាប់ធ្នាប់អោយមានរបៀបរៀបរនៅតាមចិញ្ចើមផ្លូវ និង ផ្លូវសាធារណៈ ហើយម្ចាស់ទីតាំងគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន បានដាក់តាំងលក់គ្រឿងបន្លាស់រថយន្តចេញមកលើចិញ្ចើមផ្លូវ រួមទាំងចតរថយន្ត ដែលធ្វើអោយមានផលពិបាក រកតែអ្នកថ្មើរជើងរកកន្លែងដើរគ្មាន ដើម្បីតែផលប្រយោជន៍ខ្លួនឯង មិនគិតពីសណ្ដាប់ធ្នាប់ និង សោភ័ណ្ឌភាពទីក្រុងឡើយ ។


បញ្ហាគ្មានសណ្តាប់ធ្នាប់របស់អាជីវករ ដែលយកចិញ្ចើមផ្លូវ និង ផ្លូវសាធារណៈ ស្តុកគ្រឿង គ្រោង ទ្វារ រថយន្តជជុះ កាប់សាច់សម្រាប់លក់ជាក់ស្តែងតាមបណ្ដោយផ្លូវមួយចំនួនក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ រួមមានផ្លូវលេខ១៩៤ ផ្លូវលេខ២២៣ និងផ្លូវលេខ១៦២ សឹងក្លាយទៅជាទីកន្លែងសម្រាប់អោយអាជីវក ដាក់តាំងលក់គ្រឿងបន្លាស់រថយន្ត នៅលើចិញ្ជើមផ្លូវលើសពី១ភាគ៣ ។ ពាក់ព័ន្ធបញ្ហានេះ លោកអភិបាលខណ្ឌគ្មានវិធានការដោះស្រាយ ដើម្បីសោភ័ណ្ឌភាពទីក្រុង និង ដោះស្រាយបញ្ហាការកកស្ទះចរាចរជារៀងរាល់ថ្ងៃ ដោយបានត្រឹមតែធ្វើកិច្ចសន្យា រួចសម្រាកគ្មានចាត់វិធានការចំពោះអាជីវករ ដែលមិនចូលរួមគោរព តាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ និងកិច្ចសន្យាសោះឡើយ។


រូបភាពជាក់ស្តែងនេះបានបង្ហាញពីទង្វើឥតសណ្តាប់ធ្នាប់ដែលតែងតែបង្ក អោយមានការពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវនេះគេតែងតែសង្កេតឃើញថារៀងរាល់ថ្ងៃ មានរថយន្តជាច្រើនដែលយកមកចតរាល់ថ្ងៃ ហើយជាពិសេសនោះគឺម្ចាស់យានដ្ឋានបានយកគ្រឿងបន្លាស់ចាស់ៗ មកគរចោលនៅលើទ្រូងផ្លូវតែម្តង ខណះដែលផ្លូវមួយនេះមានសភាពតូចចង្អៀតផង ធ្វើឲ្យអ្នកធ្វើដំណើរថ្មើរជើងសឹងតែរកផ្លូដើរវមិនបាន។

ជាចុងក្រោយបញ្ហានេះប្រជាពលរដ្ឋបានសំណូមពរដល់អជ្ញាធរមូលដ្ឋានក្នុងខណ្ឌទួលគោក មេត្តាចុះរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវ មួយចំនួននេះផង ដែលកំពុងក្លាយជាកន្លែងដាក់គរគ្រឿងបន្លាស់រថយន្តចាស់ៗ ពេញផ្លូវរបស់ក្រុមអាជីវករ ខណះផ្លូវមួយនេះតូចចង្អៀតផង រួមមានទាំងរថយន្តចតយ៉ាងអាណាធិបតេយ្យទៀត៕

អត្ថបទ៖ ឃឹម វិសាល 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation