ព័ត៌មានជាតិ

Update: ស្លាប់២នាក់ របួស១នាក់ក្នុងករណីបាញ់ប្រហាមួយនៅខណ្ឌពោធិ៍សែនជ័យ

image

ភ្នុំពេញ៖ ព័ត៌មានបឋមពីកន្លែងកើតហេតុបានឱ្យដឹងថា បុរសចំនួន ២នាក់ បានស្លាប់ និងរងរបួស ១នាក់ ក្នុងករណីបាញ់ប្រហាមួយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោងជាង ៩យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។

យោងតាមការឱ្យដឹងបឋមពីភ្នាក់ងារសារព័ត៌មានCNCពីកន្លែងកើតហតុបានឱ្យដឹងថា ករណីដែលឈានដល់ការបាញ់ប្រហានោះដោយសារមានទំនាស់គ្នាបន្តិចបន្ទួចរឿងចតរថយន្តនៅមុខផ្ទះ នៅកន្លែងដែលមានការផឹកស៉ីសប្បាយក្នុងពិធីសែនចូលឆ្នាំចិន ប៉ុន្តែដោយសារតែជម្លោះនោះការចរចាគ្នាមិនត្រូវ ក៏បានកើតជាការផ្ទុះអាវុធតែម្តង ដោយជនបង្កបានបាញ់ចំនួន ៣គ្រាប់ សំដៅទៅលើមនុស្ស ៣នាក់ បណ្តាលឱ្យរងរបួស។ ភ្លាមៗនោះជនរងគ្រោះទាំង៣នាក់ត្រូវសាច់ញ្ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេកក៏បណ្តាលឱ្យបុរសចំនួន ២នាក់ស្លាប់បាត់បង់ជីវិត។

ទោះយ៉ាងនេះក៏ដោយនៅក្រោយកើតហេតុ ឃើញមានសមត្ថកិច្ចជាច្រើនាក់បានចុះទៅដល់កន្លែងកើតហេតុ និងកំពុងតែធ្វើលើកិច្ចការងារនោះយ៉ាងយកចិត្តទុកដាក់បំផុត និងមិនអាចទាន់បញ្ជាក់បានអំពីមូលហេតុពិតប្រាកដបាននៅឡើយទេ៕