សន្តិសុខសង្គម

រយៈពេល៤២ថ្ងៃ មានមនុស្សស្លាប់ ២០៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

image


ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងរយៈពេល ៤២ថ្ងៃ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១) បានបណ្តាលឱ្យមនុស្សចំនួន ២០៥នាក់ បានស្លាប់ និងរបួសចំនួន ៥៦៨នាក់ ក្នុងនោះធ្ងន់ចំនួន ៣២៦នាក់។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានកើតឡើងចំនួន ១០លើក ស្លាប់២នាក់ របួស ១២នាក់ ក្នុងនោះរបួសស្រាល ៣នាក់ និងធ្ងន់ ៩នាក់។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ៤២ថ្ងៃមកនេះ យានយន្តដែលល្មើសនឹងច្បាប់ចរាចរណ៍មានចំនួនសរុប ៣៩៧១២គ្រឿង ក្នុងនោះម៉ូតូចំនួន ២៩៣៤៦គ្រឿង និងរថយន្តចំនួន ១០៣៦៦គ្រឿង រថយន្តតូច ៨៣៨៨គ្រឿង និងធំ ១៩៧៨គ្រឿង។

ក្នុងរយៈពេល ៤២ថ្ងៃមកនេះ បានសង្កេតឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ថ្មី ក្នុង ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ និងទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អ ប្រសើរ ៕


ដោយ៖ មួង សុវណ្ណារិទ្ធ


ព័ត៌មានទាក់ទង...