ខ្យល់ក្ដៅដែលចេញពីទ្វីបអាហ្វ្រិកបាននាំរលកកម្ដៅទៅកាន់ទ្វីបអឺរ៉ុបរួមទាំងប្រទេសព័រទុយហ្គាល់ផង
| ព័ត៌មានអន្តរជាតិ
SHARE

ខ្យល់ក្តៅពីទ្វីបអាហ្រ្វិកកំពុងតែនាំមកនូវរលកកំដៅមួយទៅទ្វីបអឺរ៉ុបដែលជំរុញឱ្យមានការព្រមានអំពីធូលីវាលខ្សាច់សាហារ៉ានិងសីតុណ្ហភាពខ្ពស់ដែលត្រូវបានគេព្យាករណ៍ថានឹងឡើងដល់ ៤៧ អង្សារសេនៅក្នុងតំបន់ភាគខាងត្បូង។
កំដៅខ្លាំងនេះមានន័យថាសេវាសាធារណៈត្រូវបានគេប្រុងប្រយ័ត្ននៅឧបទ្វីបអាយប៊ីរីដែលសីតុណ្ហភាពត្រូវបានគេព្យាករណ៍ថា នឹង ឡើងដល់ ៤៤ ដឺក្រេ (111 Fahrenheit) ថ្ងៃព្រហស្បតិ៍នៅទីក្រុង Evora នៃប្រទេសព័រទុយហ្គាល់ចម្ងាយ ១៣០ គីឡូម៉ែត្រខាងកើតទីក្រុងលីសបោនហើយទីក្រុង Badajoz របស់អេស្ប៉ាញ ឆ្លងកាត់ព្រំដែន។

អាជ្ញាធរបាននិយាយថាម៉ាស់ខ្យល់ក្តៅមួយត្រូវបានផ្លាស់ប្តូរទៅភាគខាងជើងពីទ្វីបអាហ្វ្រិកដោយព្រមានថាបារតនឹងឡើងដល់ ៤៧ អង្សាសេនៅក្នុងតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសព័រទុយហ្គាល់នៅចុងសប្តាហ៍នេះ។

អាជ្ញាធ័រព័រទុយហ្គាល់បានចេញសេចក្តីព្រមានសុខភាពទូទាំងប្រទេសរួមទាំងធូលីដីពីវាលខ្សាច់សាហារ៉ា។ការព្រមានក៏ត្រូវបានចេញដែរសម្រាប់ខេត្តចំនួន ៤០ នៃប្រទេសអេស្ប៉ាញ។
ថ្ងៃព្រហស្បតិ៍ត្រូវគេរំពឹងថានឹងក្លាយជាថ្ងៃដ៏ក្តៅបំផុតនៃឆ្នាំនេះ។ ទីប្រជុំជន Beja នាភាគអាគ្នេយ៍ត្រូវបានគេរំពឹងថា នឹងឡើងដល់កម្រិតខ្ពស់បំផុត ៤៧ អង្សារនៅថ្ងៃសៅរ៍។



ប្រែសម្រួលដោយ ខៀវ កូឡា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation