កូរ៉េខាងត្បូងបញ្ឈប់ការចាក់ផ្សាយការឃោសនាផ្សេងៗរបស់ខ្លួនតាមឧបករណ៍បំពងសម្លេងនៅតាមព្រំដែនជាប់កូរ៉េខាងជើង
| ព័ត៌មានអន្តរជាតិ
SHARE

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូងបានបញ្ឈប់ការចាក់ផ្សាយការឃោសនាផ្សេងៗរបស់ខ្លួនតាមឧបករណ៍បំពងសម្លេងនៅតាមព្រំដែនជាប់ប្រទេសកូរ៉េខាងជើងដើម្បីបង្កើតបរិយាកាសសន្តិភាពនៅមុនពេលកិច្ចប្រជុំកំពូលអន្តរកូរ៉េធ្វើឡើងនាចុងសប្ដាហ៍នេះ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ការចាក់ផ្សាយការឃោសនាផ្សេងៗត្រូវបានបញ្ឈប់កាលពីរំលងអធ្រាត្រថ្ងៃចន្ទ។
ប៉ុន្តែទោះជាយ៉ាងណា ក្រសួងការពារជាតិកូរ៉េខាងត្បូងមិនបានបញ្ជាក់ថាតើពួកគេនឹងធ្វើការចាក់ផ្សាយការឃោសនាឡើងវិញឬក៏យ៉ាងណានោះទេបន្ទាប់ពីកិច្ចប្រជុំកំពូលនាថ្ងៃសុក្រនេះរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន (Moon Jae-in) និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បញ្ចប់ទៅ។

នេះគឺជាលើកដំបូងហើយក្នុងរយៈពេលជាង២ឆ្នាំមកនេះដែលការចាក់ផ្សាយការឃោសនាផ្សេងៗរបស់ប្រទេសកូរ៉េខាងត្បូងដែលរួមមានចាប់តាំងពីព័ត៌មាន, បទចម្រៀង និងការរិះគន់របបកូរ៉េខាងជើងត្រូវបានបញ្ឈប់។ការចាក់ផ្សាយការឃោសនានោះធ្លាប់ត្រូវបានបញ្ឈប់ម្ដងកាលពីពាក់កណ្ដាលឆ្នាំ២០១៥ ប៉ុន្តែបានចាប់ផ្ដើមឡើងវិញក្នុងខែមករាឆ្នាំ២០១៦ក្រោយពីកូរ៉េខាងជើងបានសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី៤។

ប្រទេសកូរ៉េខាងជើងមានការចាក់ផ្សាយការឃោសនារបស់ខ្លួនដែរនៅតាមព្រំដែនជាប់ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថាពួកគេមិនអាចបញ្ជាក់បានថាតើប្រទេសកូរ៉េខាងជើងបានបញ្ឈប់ការចាក់ផ្សាយការឃោសនារបស់ខ្លួនឬក៏អត់នោះទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation